ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សហរដ្ឋអាមេរិក កំណត់សម្គាល់ទីតាំង ធ្វើតេស្តកូរ៉េខាងជើង ដែលគីម ជុងអ៊ុន ប្តេជ្ញាកម្ទេចចោល 

បរទេស៖ ទីតាំងធ្វើតេស្តម៉ាស៊ីនមីស៊ីល ដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និយាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្តេជ្ញាកម្ទេចចោល គឺជាទីតាំងដ៏ចម្បងមួយ នៅផ្នែកខាងលិចប្រទេស ដែលធ្លាប់ប្រើប្រាស់ សម្រាប់ការធ្វើតេស្តម៉ាស៊ីន មីស៊ីលរយៈចម្ងាយវែង។ 

លោក ត្រាំ តាមសេចក្តីរាយការណ៍ បានប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នោះ បន្ទាប់ពីជំនួបកំពូលថ្ងៃទី១២ ខែមិថុនា ដែល គីម ជុងអ៊ុន បានប្តេជ្ញាថា កម្ទេចទីតាំងដំឡើងមីស៊ីលមួយ ហើយនោះនឹងជាសម្បទាន ដ៏ច្បាស់លាស់បំផុតរបស់ កូរ៉េខាងជើង នៅក្នុងជំនួបកំពូលជាប្រវត្តិសាស្ត្រ ក្នុងប្រទេសសិង្ហបុរី ប៉ុន្តែនៅពេលនោះ លោកប្រធានាធិបតីអាមេរិក មិនបញ្ជាក់ឈ្មោះរបស់ទីតាំងតេស្តនោះទេ។ 

មន្ត្រីសហរដ្ឋអាមេរិកមួយរូប នៅថ្ងៃពុធសប្ដាហ៍នេះ បានកំណត់សម្គាល់ទីតាំងតេស្តនោះថា Sohae Satellite Launching Ground និងបាននិយាយថា  កូរ៉េខាងជើងធ្លាប់បានប្រើប្រាស់ទីតាំងនេះ ធ្វើតេស្តម៉ាស៊ីនសម្រាប់មីស៊ីល ផ្លោងរយៈចម្ងាយវែង ហើយទីក្រុងព្យុងយ៉ាងនិយាយថា មីស៊ីលរបស់ខ្លួន អាចវាយប្រហារដល់សហរដ្ឋអាមេរិក៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ចេកល្អសម្រាប់ស្បែក - 19/11/2018 21:17
  • ហេតុអ្វី​បានជាសត្វស្វា ខុសពីថនិកសត្វ ផ្សេងៗ?ា - 19/11/2018 20:14
  • ពោតល្អ ចំពោះគ្រឿងក្នុង ព្រមទាំងព្យាបាល ជំងឺច្រើនមុខ - 19/11/2018 20:09
  • កូរ៉េខាងត្បូង​ ពន្យារពេលបាញ់ បង្ហោះផ្កាយរណប​ ដោយសារការ ត្រួត... - 19/11/2018 18:39
  • ប្រទេសរុស្ស៊ីនិយាយថា ខ្លួនគ្មានបំណងផ្លាស់ប្តូរ កោះចម្រូងចម្រ... - 19/11/2018 18:27
  • វីតាមីន D អាចជួយគ្រប់គ្រង ជាតិអាំងស៊ុយលីន​ នៅក្នុងខ្លួនអ្នកធ... - 19/11/2018 16:42
  • Dybala​​ និយាយថា កីឡាករជម្រើសជាតិ គ្រប់គ្នាសង្ឃឹមថា Messi ត្... - 19/11/2018 16:37
  • ការឃ្លាតឆ្ងាយពីសង្គម នាំឲ្យមានអត្រា មរណៈភាពខ្ពស់ - 19/11/2018 16:15
  • គ្រោះមហន្តរាយ ដ៏អាក្រក់បំផុតនៅក្នុង ប្រវត្តិសាស្ត្រ៖ ការផ្ទុ... - 19/11/2018 15:58
  • Lockheed Martin និង NASA ចាប់ផ្តើមផលិត យន្តហោះ X-59 Concorde... - 19/11/2018 15:55
  • Top