ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

V-Tech Gaming Center តាំងបង្ហាញ កុំព្យូទ័រ Asus ROG ជំនាន់ចុងក្រោយទី៨ ខណៈខួប១ឆ្នាំ ការបង្កើត Asus Concept Store ដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ V-Tech Gaming Center ដែលជា Asus Concept Store ដំបូងគេបង្អស់នៅកម្ពុជា បានធ្វើការតាំងបង្ហាញ ​ផលិតផល កុំព្យូរទ័រម៉ូដែល Asus ជំនាន់ទី៨ នៃ Asus Republic of Gamer (Asus ROG) ដែលជាស៊េរី ចុងក្រោយបង្អស់ ក្នុងការធ្វើតេស្តសាកល្បង ដោយសេរី ស្របពេល ខួបគម្រប់១ឆ្នាំ នៃការបង្កើតឡើង នូវ V-Tech Gaming Center ផ្សារទំនើប City Mall ។

ការបង្កើតឡើង នៃ V-Tech Gaming Center បានធ្វើឲ្យកម្ពុជា ទទួលបាននូវ បច្ចេកវិទ្យាដ៏ទំនើប ទាន់សម័យកាល ដែលទូទាំងសកលលោក បាននឹងកំពុង វិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ តួរយ៉ាង នៅក្នុងហាង V-Tech Gaming Center ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ផ្ទាល់ដី មានលក់នូវផលិតផល កុំព្យូរទ័រ ម៉ូដែល Asus ជំនាន់ថ្មីចុងក្រោយ ព្រមជាមួយគ្រឿង accessory ទំនើបៗជាច្រើនទៀត ។ ក្នុងនោះដែល V-Tech Gaming Center ក៏មានផ្តល់នូវការប្រឹក្សាយោបល់ ចំពោះអតិថិជន ដែលត្រូវការកុំព្យូរទ័រ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយការងារ និងផ្នែក Design ដែលអាចជួយសន្សំសន្ចៃខ្ពស់ ក្នុងការជ្រើសរើស យកផលិតផលណាមួយ ឲ្យសក្តិសម នឹងតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់អស់លោកអ្នក ។

លោក ហេង សៀងអាង អ្នកគ្រប់គ្រង V-Tech Gaming Center បានឲ្យដឹងនៅក្នុងឱកាស គម្រប់ខួប១ឆ្នាំ នៃការបង្កើតឡើងរបស់ខ្លួន នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះថា គោលដៅ របស់ V-Tech Gaming Center ដែលបានវិវឌ្ឍខ្លួន​ មកទល់នឹងពេលនេះ ក៏ព្រោះចង់ចែកចាយ នូវបច្ចេកវិទ្យាថ្មីៗ ដល់ប្រជាជនខ្មែរយើង ជាពិសេស បានស្គាល់ នូវផលិតផលគុណភាពខ្ពស់ ជាមួយបច្ចេកវិទ្យាចុងក្រោយ របស់ Asus ដែលមាននៅ  Asus Concept Store ដំបូងគេនៅកម្ពុជា នេះតែម្តង ។

លោកបន្តថា V-Tech Gaming Center មកទលនឹងបច្ចុប្បន្ន ទទួលបានការគាំទ្រជាច្រើន ពីសំណាក់មិត្តៗយុវវ័យ ជាពិសេសអតិថិជន គ្រប់ស្រទាប់ ដោយសារ នៅទីនេះ បានប្រកាន់ខ្ចាប់ នៅគោលដៅច្បាស់លាស់៣ មានន័យថា លក់ដោយវិជ្ជាជីវៈ ជាមួយនឹងជំនាញច្បាស់លាស់ (Sale with profesional), ទំនិញ ឬផលិតផល ដែលមានគុណភាព (Product with quality), សេវាកម្មដែលផ្តល់ទំនុកចិត្ត និងការធានាច្បាស់លាស់ (Service with warranty) ទាំងអស់នេះ បានធ្វើឲ្យ V-Tech Gaming Center ទទួលបានជោគជ័យខ្លាំង ។

លោក​ ហេង សៀងអាង បន្ថែមថា លោកអ្នកដែលមកកាន់ V-Tech Gaming Center ឬ Asus Concept Store នឹងទទួលបានការ ប្រឹក្សារយោបល់ និងធ្វើតេស្តសាកល្បង ដោយសេរី ចំពោះផលិតផលទាំងអស់ មុននឹងសម្រេចចិត្តទិញ ជាពិសេសក្រុមប្រឹក្សាយោបល់ និងណែនាំលោកអ្នក ឲ្យជ្រើសរើសកុំព្យូរទ័រ ឲ្យត្រូវនូវតម្រូវការ ក្នុងការចំណាយប្រាក់ ឲ្យចំគោលដៅតែម្តង ។

លោក ស៊ីណាត ដែលគ្រប់គ្នា បានស្គាល់ថា ជាស្តេចហ្គេម បានបង្ហាញចំណាប់អារម្មណ៍ ក្នុងឱកាសចូលរួម ពិធីគម្រប់ខួប ១ឆ្នាំ នៃការបង្កើតឡើង V-Tech Gaming Center បានឲ្យដឹងថា លោកមានការចាប់អារម្មណ៍ ព្រោះ V-Tech Gaming Center បាននាំចូលផលិតផលសុទ្ធៗ ពីក្រុមហ៊ុន Asus ផ្ទាល់ ដែលបង្ហាញពីគុណភាព នូវផលិតផលសុទ្ធ ព្រមជាមួយ ការធានាត្រឹមត្រូវ គួរជាទីទុកចិត្ត ។

ក្នុងនាមជាអ្នកគាំទ្រ ផលិតផល Asus តាំងពីដើមមកផងនោះ លោក ស៊ីណាត ហៅស្តេចហ្គេម យល់ឃើញថា វាពិតជាល្អឥតខ្ចោះ ចំពោះកុំព្យូរទ័រម៉ូដែល Asus ជាពិសេស វាមានរូបរាងទាក់ទាញ គុណភាព នៃការប្រើប្រាស់ពិតជាល្អ ។

នៅក្នុងឱកាសនោះដែរ V-Tech Gaming Center មានការដាក់តាំងបង្ហាញ នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ របស់ផលិតផល Asus ROG ដើម្បីផ្តល់ជូនដល់ភ្ញៀវគ្រប់រូប ទទួលបាននូវបទពិសោធន៍ ទៅលើបច្ចេកវិទ្យាទំនើបៗ របស់ Asus នៅក្នុងនោះរួមមានម៉ូដែល Laptop Gaming ROG ជំនាន់ទី 8 កុំព្យូទ័រផ្គុំ Original  “Power By Asus” និងផលិតផល Asus ជាច្រើនមុខទៀត។

លោកអ្នកដែលមាន បំណងចង់បាន កុំព្យូរទ័រ ម៉ូដែល Asus គុណភាពខ្ពស់ ជាមួយការប្រឹក្សា យោបល់ច្បាស់លាស់ អាចមកកាន់ Vtech Gaming Center ដែលមានទីតាំង នៅជាន់ផ្ទាល់ដី ផ្សារទំនើប City Mall ឬ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 098 86 86 89៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ផ្អាកដំណើរការធ្វើ លំហាត់សមយុទ... - 21/10/2018 11:39
  • គយគន់​ ​សម្រស់​​ដ៏ស្រស់​ត្រដែត របស់ Miss Grand ប្រចាំតំបន់អា... - 21/10/2018 11:30
  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • តាក់ស៊ី លើមេឃ នឹងដំណើរការ នៅសិង្ហបុរី ឆ្នាំក្រោយ - 21/10/2018 09:56
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • Top