ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កងកម្លាំងអាមេរិក​ ថាគ្មានការណែនាំថ្មីណាមួយ​ ស្ដីពីការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងនោះទេ

សិង្ហបុរីៈ​ កងកម្លាំងអាមេរិក (USFK) បានឲ្យដឹងថា​ ខ្លួនមិនបានទទួលការណែនាំថ្មីនៅឡើយទេ​ ដែលទាក់ទងទៅនឹង ការធ្វើសមយុទ្ធជាទៀងទាត់ជាមួយកូរ៉េខាងត្បូង​ ដែលលោកប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បានលើកឡើងថា​ លោកនឹង បញ្ឈប់​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍នោះបានឆ្លើយតបនឹងសំណួរមួយពីទីភ្នាក់ងារព័ត៌មានយ៉ុនហាបថា​ "សហរដ្ឋអាមេរិកមិន ទទួលបាន ការណែនាំថ្មីណាមួយ​ ស្តីពីការប្រតិបត្តិ​ ឬការបញ្ចប់លំហាត់ហ្វឹកហ្វឺន​ ដើម្បីរួមបញ្ចូលកម្មវិធី Ulchi Freedom Guardian ឬយ៉ាងណា"។

នៅក្នុងនោះបានបញ្ជាក់ថា​ "ដោយមានការសម្របសម្រួលជាមួយដៃគូកូរ៉េខាងត្បូងរបស់យើង​ យើងនឹងបន្តទ្រឹស្តីយោធា បច្ចុប្បន្នរបស់យើងរហូតដល់យើងទទួលបានការណែនាំថ្មីៗពីក្រសួងការពារជាតិ​ និងឬបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក (INDOPACOM) "។

បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោក​ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោកគីម​ ជុងអ៊ុន​ លោក​ ដូណាល់​ ត្រាំ​ បាននិយាយនៅ ក្នុង សន្និសីទសារព័ត៌មានមួយថា​ លោកនឹងឈប់លេងល្បែងសង្គ្រាមជាមួយកូរ៉េខាងត្បូង​ ដោយហៅថាជាការបង្កហេតុ​ និងមានតំលៃថ្លៃ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • អ៊ីស្រាអែល​ ព្រមានវាយប្រហារ​ បើភាពចលាចលនៅតែបន្ដ​ នៅតំបន់ហ្គ... - 23/01/2019 10:17
  • ថៃ៖ ការបំពុលខ្យល់នៅទីក្រុង បាងកក កាន់តែអាក្រក់ទៅ - 23/01/2019 10:14
  • ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភា... - 23/01/2019 09:51
  • Chris Brown ត្រូវបានឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធរឿងប្រើប្រាស់ហិ... - 23/01/2019 09:40
  • Manchester United បដិសេធ​​មិន​ឲ្យ Bailly ទៅ Arsenal ដាច់​ខាត - 23/01/2019 09:38
  • លោក Mike Pompeo រំពឹងថា នឹងមានសញ្ញាល្អ​ ឆ្ពោះទៅរក ការរំសាយអា... - 23/01/2019 09:19
  • Top