ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្តារចុចត្រលប់មកវិញ៖ BlackBerry បញ្ចេញទូរស័ព្ទថ្មី “Key2”របស់ខ្លួនតម្លៃ ៦៤៩ដុល្លារ

អាមេរិក៖ ក្រុមហ៊ុន BlackBerry បានបញ្ចេញស្មាតហ្វូនថ្មីមួយដែលរួមបញ្ចូលទាំងអតីតកាល និងបច្ចុប្បន្ន វាមានហៅថា Key2 ដោយផលិតតាមគំរូស្មាតហ្វូន KeyOne ដែលទទួលបានភាពជោគជ័យគួរឲ្យភ្ញាក់ផ្អើលរបស់ក្រុម ហើយនៅតែមានលក្ខណៈពិសេស touchscreen និង keyboard នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ពេលនេះក្រុមហ៊ុន BlackBerry បានធ្វើឲ្យរូបរាងស្ដើង អេក្រង់ធំ និងគ្រាប់ចុចធំជាងបន្តិចសម្រាប់ទូរស័ព្ទ Key2 ។ ស្មាតហ្វូននេះនឹងចាប់ផ្តើមលក់ក្នុងតម្លៃ ៦៤៩ដុល្លារ និងអាចដាក់លក់មុនគេនៅក្នុងប្រទេសចំនួន៧ រាប់បញ្ចូលទាំងសហរដ្ឋអាមេរិក នៅចុងខែនេះផងដែរ។

ក្រុមហ៊ុន BlackBerry បាននិយាយថា ខ្លួននឹងចាប់ផ្តើមដឹកជញ្ជូននៅខែនេះ ចំពោះស្មាតហ្វូនថ្មីជាអ្នកស្នងតំណែងមុនរបស់ខ្លួន  ហើយKey2 ត្រូវបានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ Android និងមានលក្ខណៈពិសេស ការត្រួតពិនិត្យភាពឯកជនកាន់តែប្រសើរឡើង។
ទូរស័ព្ទនេះត្រូវបានផលិតឡើងដោយ TCL ដែលបានទិញសិទ្ធិលក់ឧបករណ៍ដោយប្រើប្រាស់ម៉ាក BlackBerry នៅឆ្នាំ២០១៦។
ក្រុមហ៊ុន BlackBerry បានបង្កើនលក្ខណៈពិសេសមួយចំនួនទៀតនៅលើ Key2 ដូចជាបន្ថែមកាមេរ៉ាថតរូប២ ដែលមិនធ្លាប់មានដែលរួមមានរបៀបបញ្ឈរ និង Google Lens ដែលជាកម្មវិធីសម្គាល់អត្តសញ្ញាណសិប្បនិម្មិតរបស់ក្រុមហ៊ុន។
\វាក៏មានប៊ូតុងថ្មីមួយហៅថា Speed Key អនុញ្ញាតឲ្យអ្នកប្រើអាចចូលដំណើរការកម្មវិធី ទំនាក់ទំនង
និងមុខងារផ្សេងទៀតបានយ៉ាងឆាប់រហ័សពីគ្រប់ទីកន្លែងនៅលើឧបករណ៍របស់អ្នកនៅពេលណាមួយ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • មិនគួរអោយជឿ! ក្មេងស្រីអាយុបីឆ្នាំ ស្លាប់ហើយរស់ឡើងវិញ ពេលគ្រួ... - 21/08/2018 19:51
  • ទារកឥណ្ឌូនេស៊ីម្នាក់​ កើតនៅថ្ងៃបើក កីឡាអាស៊ីហ្គេម​ ត្រូវបានដ... - 21/08/2018 19:28
  • ជប៉ុន​ និងឥណ្ឌា​ ចាប់ផ្ដើមចរចា លើកិច្ចព្រមព្រៀង ​ការពារជាតិ - 21/08/2018 19:23
  • ស្ពានប្រមាណជាង៨០០ កន្លែង នៅទូទាំងប្រទេសបារាំង ប្រឈមនឹង ការបា... - 21/08/2018 17:40
  • អ៊ីស្រាអ៊ែលនឹងវិនិយោគ បង្កើតស្ថានីយ បញ្ចូលថាមពល អគ្គិសនីថ្មី... - 21/08/2018 17:39
  • សង្គ្រាមដ៏យូរបំផុតរបស់ អាមេរិកដល់ដំណាក់ កាលណាហើយក្រោយ ពលរដ្ឋ... - 21/08/2018 16:28
  • Ndidiបញ្ចប់បំណងរបស់ Liverpool និង Arsenal បន្តកុងត្រា៦ឆ្នាំជ... - 21/08/2018 16:10
  • អាល្លឺម៉ង់កំពុងជួបបញ្ហា ខ្វះខាតគ្រូបង្រៀន បំផុតមិនធ្លាប់មាន - 21/08/2018 16:07
  • ជីវិតនៅលើផែនដីបង្កើតឡើង ១០០លានឆ្នាំមុន ៖ ការប៉ះទង្គិចគ្នាដ៏ធ... - 21/08/2018 15:43
  • ពីយ៉ា លែងខ្លាចបារមីចម្លែក ឬវិញ្ញាណ អ្វីមួយចូលខ្លួនទៀតហើយ - 21/08/2018 15:39
  • X

    ads

    Top