ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Ford Transit ជារថយន្តដឹកអ្នកដំណើរ ឈានមុខគេនៅកម្ពុជា

រថយន្ត Ford Transit ជារថយន្តប្រភេទដឹកអ្នកដំណើរ ដែលលក់ដាច់បំផុត ទូទាំងពិភពលោក ដោយសារតែរថយន្តនេះ អាចប្រើបាន គ្រប់កាលៈទេសៈ ទាំងប្រើប្រាស់ ក្នុងគ្រួសារ និងសម្រាប់គ្រប់អាជីវកម្មធំ-តូច ជាពិសេសសម្រាប់អាជីវកម្ម ដឹកអ្នកដំណើរតែម្ដង។ រថយន្ត Ford Transit 2018 នេះមាន 15 កៅអី ប្រើម៉ាស៊ីនម៉ាស៊ូត មានកម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាពខ្ពស់។

រថយន្តនេះបានរចនាឡើង ដោយមានមុខងារ ប្រហាក់ប្រហែល ទៅនឹងរថយន្ត SUVs ដើម្បីធានាផាសុកភាព អ្នកដំណើរ និងអាចបើកបរ បាននូវកគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវខេត្តឬក្នុងក្រុងនោះទេ។ រថយន្ត Ford Transit 15 កៅអីម៉ូដែលថ្មីនេះ មានមុខងារច្រើនជាងមុន និងមានផ្នែកខាងក្នុង ធំទូលាយ កៅអីអ្នកបើកបរ និងចង្កូតត្រូវបានរចនាជាថ្មី និងធ្វើឲ្យការបើកបរ កាន់តែភាពរលូន។

រួមជាមួយគ្នានេះផងដែររថយន្ត Ford Transit ក៏បានបំពាក់នូវកុងទ័រ រចនាម៉ូដថ្មីទាន់សម័យ និងមានភា្ជប់មកជាមួយនូវ ប្រព័ន្ធ SYNC 2 ដែលអាចបញ្ជាដោយសម្លេង និង Bluetooth សម្រាប់ចាក់តន្រ្តី និង ការកំសាន្តផ្សេងៗផងដែរ។

 

ម៉្យាងទៀតរថយន្ត Ford Transit បានបំពាក់ឈ្នាន់ជាន់ស្វ័យប្រវិត្ត ជួយសម្រួលដល់ការឡើងចុះពីរថយន្ត និងមានដំបូលខ្ពស់ ដែលអាច ឲ្យអ្នកដំណើរ ដើរទៅកន្លែងអង្គុយ បានយ៉ាងងាយស្រួល។

រថយន្តនេះ ក៏មានបំពាក់ដោយកញ្ចក់ចំហៀង ដែលអាចក្ដោបអូតូ និងទ្វារខាងក្រោយ អាចបើកបាន រហូតដល់ 270 ដឺក្រេ។

លើសពីនេះទៅទៀត រថយន្ត Ford Transit បានបំពាក់នូវម៉ាស៊ីនត្រជាក់ និងអំពូលគ្រប់ជួរ និងមានធ្នើផ្ទុកឥវ៉ាន់ ដ៏ធំទូលាយផងដែរ ស័ក្ដសមបំផុត សម្រាប់ដឹកអ្នកដំណើរ។

មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីថ្មីភ្ជាប់មកជាមួយនឹង បច្ចេកវិទ្យាឈានមុខគេ ដែលអាចធ្វើអ្នកបើកបរ និងអ្នកធើ្វដំណើរ មានទំនុកចិត្តខ្ពស់ លើគុណភាព ជាក់ស្តែងដូចជា​ ប្រព័ន្ធទប់លំនឹង និងការក្រឡាប់ (Roll Over Mitigation) ដែលមានបំពាក់នូវភាពឆ្លាតវៃ លើប្រព័ន្ធហ្រ្វាំង ក្នុងករណីផ្លូវកោងខ្លាំង តាមរយៈសេនសឺ។ ជាពិសេស ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការធានាបាន នូវភាពនឹងល្អ មិនឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវ។ រថយន្ត Ford Transit ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាព សំខាន់ជាច្រើនទៀតរួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាននៅខាងមុខ (Pre-Collision Warning) កាមេរ៉ា និងប្រព័ន្ធផ្តល់សញ្ញា សំរាប់ជំនួយដល់ ការចូលចត (Rear Camera with Front & Rear Sensors) ។

ប្រព័ន្ធហ្រ្វាំង ABS និង EBD (Anti-Lock Braking System & Electronic Brake-Fore Distribution) ប្រព័ន្ធទប់លំនឹង​ ពេលឡើងចំណោត អាចជួយឲ្យអ្នកបើកបរ មានទំនុកចិត្ត ក្នុងការបើករថយន្តឡើងចំណោត ដោយទប់មិនឲ្យរថយន្ត ជ្រុលទៅមុខ ឬរអិលទៅក្រោយ (Hill Start Assist) និងមានភ្ជាប់មកជាមួយ នូវញញួរនៅក្បែរទ្ចារ សម្រាប់វាយបំបែកកញ្ចក់ នៅក្នុងករណីបន្ទាន់ផងដែរ (Emergency Release Hammer on Single Side Load Door)។

ចង់ដឹងកាន់តែច្បាស់ សូមទស្សនា Video ខាងក្រោមទាំងអស់គ្នា៖

 

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top