ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

រុស្ស៊ីត្រៀមខ្លួនប្រើលុយ អឺរ៉ូជំនួសលុយដុល្លារ ប្រសិនអឺរ៉ុបចេញមុខប្រឆាំង នឹងទណ្ឌកម្ម អាម៉េរិកមកលើខ្លួន

ST PETERSBURG៖ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាក់អឺរ៉ូ ជាជាងប្រាក់ដុល្លារ អាមេរិក នៅក្នុងការធ្វើពាណិជ្ជកម្ម បរទេស ប្រសិនបើសហភាពអឺរ៉ុបប្រកាសពីជំហរ របស់ខ្លួនប្រឆាំងនឹងការពង្រីក ការដាក់ទណ្ឌកម្ម ប្រឆាំងរុស្ស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយបានឲ្យដឹងថា រដ្ឋមន្ត្រីរូបនេះបានបន្តថា រុស្ស៊ីនឹងប្រើប្រាស់រូបិយប័ណ្ណរបស់អ៊ឺរ៉ុប និងស្ថាប័នហិរញ្ញ វត្ថុរបស់សហភាពអឺរ៉ុប ដើម្បីទូទាត់ទំនិញ និងសេវាកម្ម ដែលបច្ចុប្បន្នស្ថិតនៅក្រោមការដាក់កំហិតផ្សេងៗគ្នា ប្រសិនបើអឺរ៉ុប "បានប្រកាសជំហរ ច្បាស់លាស់" ស្តីពីភាពចាំបាច់នៃការដកទណ្ឌកម្មប្រឆាំងរុស្ស៊ី។

លោក Anton Siluanov ក៏បានចង្អុលបង្ហាញផងដែរថា ប្រទេសរុស្ស៊ីបានអភិវឌ្ឍវិធីទូទាត់រូបិយប័ណ្ណ ក្នុងស្រុកជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន រួចទៅហើយ។

សូមជម្រាបផងដែរថា សហភាពអឺរ៉ុបដែលបានគាំទ្រការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីកាលពីពេលថ្មីៗនេះ គឺបានរិះគន់គោលនយោបាយ របស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ កម្រិតលើប្រទេសផ្សេងៗ ជាពិសេសបន្ទាប់ពីអឺរ៉ុបត្រូវបាន រងការវាយប្រហារដោយការ តម្លើងពន្ធនាំចូល លើផលិត ផលអាលុយមីញ៉ូម និងដែក។
ភាពតានតឹងនេះបានកើនឡើងបន្ថែមទៀត ក្រោយពីប្រធានាធិបតី អាមេរិចលោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ និងដាក់ទណ្ឌកម្ម ឡើងវិញលើប្រទេសនេះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • រកឃើញក្រុមជើងខ្លាំង៣ ក្រុមទៀត ឡើងវគ្គ៨ ក្រុមចុងក្រោយ នៃពាន A... - 21/10/2018 08:19
  • ត្រីស៊ីសាច់ដំបូងបំផុតរបស់ ពិភពលោក៖ អ្នកវិទ្យាសាស្រ្តរកឃើញ ត្... - 21/10/2018 08:17
  • បើចង់ក្លាយជាអ្នកមាន ក្នុងពេល៥ឆ្នាំខាងមុខ សូមកុំធ្វើរឿងទាំង ១... - 21/10/2018 08:13
  • Top