ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អង់គ្លេស ចំណាយប្រាក់ជាង៣ពាន់ លានដុល្លារ ចុះកុងត្រាសម្រាប់ការងារ នាវាមុជទឹក 

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Gavin Williamson នាពេលថ្មីៗនេះបាននិយាយថា ប្រទេសអង់គ្លេស បានចេញកុងត្រាពីរ មានទឹកប្រាក់សរុប៣,២ ពាន់លានដុល្លារអាមេរិក ឲ្យដល់ក្រុមហ៊ុន ការពារជាតិ BAE Systems សម្រាប់ការងារលើកម្មវិធី នាវាមុជទឹក។ 

យោងតាមកាសែតអាមេរិក UPI ប្រទេសអង់គ្លេស បានផ្តល់ឲ្យក្រុមហ៊ុន BAE នូវកុងត្រាមួយតម្លៃ២ពាន់លានដុល្លារ សម្រាប់ការផលិត នាវាមុជទឹកមួយគ្រឿង ឈ្មោះ Agincourt ជានាវាទី៧ចុងក្រោយ ក្នុងក្រុមនាវាប្រភេទ Astute ហើយប្រាក់នៅសល់១,២ពាន់លានដុល្លារ ជាផ្នែកនៃកុងត្រាផ្សេងទៀត សម្រាប់ការអភិវឌ្ឍកម្មវិធីនាវាមុជទឹក Dreadnought របស់ទ័ពជើងទឹកអង់គ្លេស។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលក្រុមហ៊ុន BAE បានផ្សាយចេញ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បាននិយាយយ៉ាងដូច្នេះថា “ការវិនិយោគរាប់ពាន់លានផោន ក្នុងនាវាមុជទឹកនុយក្លេអ៊ែ របស់យើងនេះ បង្ហាញឲ្យឃើញ នូវការប្តេជ្ញាមិនងាក រេរបស់យើង ក្នុងការរក្សាចក្រភពអង់គ្លេស ឲ្យមានសុវត្ថិភាពនិងសន្តិសុខ ពីការគម្រាមកំហែងដែលកំពុងកើនឡើង”៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គយគន់​ ​សម្រស់​​ដ៏ស្រស់​ត្រដែត របស់ Miss Grand ប្រចាំតំបន់អា... - 21/10/2018 11:30
  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • តាក់ស៊ី លើមេឃ នឹងដំណើរការ នៅសិង្ហបុរី ឆ្នាំក្រោយ - 21/10/2018 09:56
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • រកឃើញក្រុមជើងខ្លាំង៣ ក្រុមទៀត ឡើងវគ្គ៨ ក្រុមចុងក្រោយ នៃពាន A... - 21/10/2018 08:19
  • Top