ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្រុខយូអិន​ សាទរនូវការបិទកន្លែងធ្វើតេស្ដនុយក្លេអ៊ែរកូរ៉េខាងជើង​ ថាជាការផ្លាស់ប្ដូរវិជ្ជមាន

យូអិនៈ​ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ​ បានស្វាគមន៍នូវការបិទកន្លែង ធ្វើតេស្តនុយ ក្លេអ៊ែរ របស់កូរ៉េខាងជើង​ ដែលជាការផ្លាស់ប្តូរជាវិជ្ជមាន​ នៅមុនកិច្ចចរចាមួយរវាងមេដឹកនាំកំពូលនៃសហរដ្ឋអាមេរិក​ និងកូរ៉េខាង ជើង​ ដែលគ្រោងនឹងធ្វើនៅខែក្រោយ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​  ក្យូដូជប៉ុន នៅថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៨។

លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ ប្រធានយូអិនជឿជាក់ថា "ការបិទទ្វារមិនអាចបញ្ចប់បាន នៃតំបន់នេះនឹងក្លាយជាវិធានការកសាងទំនុកចិត្តដ៏សំខាន់មួយ​ ដែលនឹងរួមចំណែកដល់កិច្ចខិត ខំប្រឹងប្រែងឆ្ពោះទៅ រកសន្តិភាពប្រកបដោយនិរន្តរភាព​ និងការលុបបំបាត់នុយក្លេអ៊ែរ​ ដែលអាចផ្ទៀងផ្ទាត់បានលើឧបទ្វីបកូរ៉េ" ។

កូរ៉េខាងជើង​ គ្រោងនឹងរៀបចំពិធីរំលាយទីតាំងសាកល្បងនុយក្លេអ៊ែរនៅ Punggye-ri រវាងថ្ងៃទី២៣​ និង២៥​ ខែឧសភាដោយ ផ្អែក លើលក្ខខណ្ឌអាកាសធាតុនៅមុនជំនួបកាលពីថ្ងៃទី១២​ ខែមិថុនា​ នៅសិង្ហបុរី​ រវាងលោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក​ គីម​ ជុងអ៊ុន៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top