ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្រទេសមិនច្រើនឡើយ ហ៊ានចេញមុខថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្ត ដែលវាយប្រហារទ្រង់ទ្រាយធំ លើស៊ីរី

បរទេស: ការវាយប្រហារទ្រង់ទ្រាយ មិនធ្លាប់មានទៅលើទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃម្សិលមិញ គឺជាការឆ្លើយតបដ៏ខ្លាំងក្លាមួយ ពីសំណាក់ប្រធានាធិបតីអាមេរិកនិងក្រុមមេដឹកនាំសម្ព័ន្ធមិត្ត ទៅលើករណីចោទប្រកាន់ថាសរដ្ឋាភិបាលស៊ីរី បានប្រើប្រាស់អាវុធគិមី ទៅលើពលរដ្ឋរបស់ខ្លួន កាលពីពេលកន្លងមក ចុងក្រោយនោះ ។

បើទោះបីជារដ្ឋាភិបាលស៊ីរី ដែលមានការគាំទ្រ ដោយរុស្សីតែងតែបានធ្វើការបដិសេធថា វាជាព័ត៌មានមិនពិត ដែលត្រូវបានរៀបចំឡើង ដោយប្រទេសលោកខាងលិចក្តី ប៉ុន្តែអាមេរិក បានបង្ហាញថាការវាយប្រហារ តាមអាកាសលើកនេះគឺជាការព្រមាន ដល់លោកអាសាដ ហើយបញ្ជាក់ថែមទៀតថា នឹងមានការវាយប្រហារ បន្ថែមទៀតប្រសិនបើមានករណីដដែលនេះ កើតឡើងសាជាថ្មី។

ទីភ្នាក់ងារចិនស៊ិនហួ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យទី១៥ខែមេសានេះ អាចឲ្យយើងឃើញថា ហាក់មិនមានប្រទេសច្រើនឡើយ ដែលបានចេញមុខ ក្នុងការថ្កោលទោស ទៅនឹងសកម្មភាព វាយប្រហារតាមអាកាសរបស់អាមេរិក និងប្រទេសសម្ព័ន្ធមិត្តនោះ មានត្រឹមតែប្រទេសរុស្ស៊ី ឆេក គុយបា ខណៈដែលគុយវ៉ែត និងម៉ារ៉ុកបានត្រឹមចេញមក អំពាវនាឲ្យមានការ ដោះស្រាយគ្នាតាមរយៈការទូត។

ក្នុងនោះផងដែរប្រទេសរុស្ស៊ី បានថ្លែងនៅក្នុងសេចក្តីប្រជុំមួយរបស់យូអិន និងបានចោទអាមេរិកថា បានល្មើសទៅនឹងច្បាប់អន្តរជាតិ និងខ្លួនថែមទាំងបាន ត្រៀមសេចក្តីព្រៀងមួយចំនួន ដើម្បីធ្វើយ៉ាងណា ឲ្យមានការដាក់ទោសទៅដល់សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស នៅក្រោយការវាយប្រហារ តាមអាកាសលើកនេះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ៨ម៉ឺនដុល្លារ ក្រុមហ៊ុន សែលកា... - 20/04/2018 20:43
  • ណាសាចាប់ផ្តើម បង្ហោះយានអវកាស SpaceX Falcon 9 ជាមួយផ្កាយរណប ត... - 20/04/2018 20:04
  • លោក មូន ជេអ៊ីន និយាយថា កូរ៉េខាងជើងហាក់ មានឆន្ទៈលុបបំបាត់ នុយ... - 20/04/2018 19:47
  • Grace Chan អួតទៀតហើយថា មិត្តប្រុសវ័យចំណាស់ Kevin Cheng ជាមនុ... - 20/04/2018 19:41
  • Pereira ចង់ត្រឡប់មក Man United វិញទោះ Valencia ចង់ទិញកីឡាកររ... - 20/04/2018 18:50
  • ឥណ្ឌាអាចទិញ យកកូនយន្តហោះ ពិឃាតគ្មានមនុស្សបើក ក្រោយលោក ត្រាំ... - 20/04/2018 18:46
  • កីឡាករឆ្នើម Ke Jie ប្រកួតប្រជែង ជាមួយកម្មវិធី Chinese AI Go... - 20/04/2018 17:31
  • ការសិក្សា៖​ ប្រជាជនប្រមាណ​ ៩៥% លើសកលលោក​ ដកដង្ហើម ចេញចូលជាមួ... - 20/04/2018 17:30
  • ក្រុមហ៊ុន Lockheed ទទួលកុងត្រាថ្មី សម្រាប់អាវុធវាយ ប្រហារលឿន... - 20/04/2018 16:59
  • តួ Stranger Things នាង Bobby Brown ជាតារាក្មេងបំផុត ដែលជាប់ឈ... - 20/04/2018 16:44
  • X

    ads

    Top