ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមហ៊ុន Lockheed Martin ទទួលបានកុងត្រា សម្រាប់មីស៊ីលប្រឆាំង នាវារយៈចម្ងាយវែង

បរទេស៖ យោងតាមប្រភពព័ត៌មានថ្មីមួយ ដែលចេញផ្សាយ ដោយកាសែតសហរដ្ឋអាមេរិក UPI នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រុមហ៊ុនការពារជាតិ Lockheed Martin ទើបបានទទួលកុងត្រាមួយ ពីកងទ័ពអាកាសសហរដ្ឋអាមេរិក សម្រាប់មីស៊ីល ប្រឆាំងនាវារយៈចម្ងាយវែង LRASM ។

កិច្ចព្រមព្រៀង ដែលប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រសួងការពារជាតិនេះ តាមសេចក្តីរាយការណ៍ មានតម្លៃជាង ១៣,៩លានដុល្លារ ក្រោមលក្ខខណ្ឌកុងត្រា លើកទឹកចិត្តតម្លៃថេរ ដែលជាកំណែប្រែមួយ ចំពោះកុងត្រាពីមុន។

កុងត្រាថ្មីនេះ នឹងធ្វើឲ្យក្រុមហ៊ុន Lockheed Martin អាចផ្តល់ឲ្យកងទ័ពអាកាស នូវមីស៊ីលរយៈចម្ងាយវែង AGM-158C LRASM ដែលអាចដាក់បំពាក់ លើឧបករណ៍ បាញ់ជាច្រើនប្រភេទ ដូចជាយន្តហោះចម្បាំង F/A-18E/F Super Hornet និងយន្តហោះចម្បាំង បំបាំងកាយ F-35 Lightning II ឬក៏ប្រព័ន្ធអាវុធអចល័ត ដូចជាប្រព័ន្ធបាញ់ Mark 41 ជាដើម៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ៨ម៉ឺនដុល្លារ ក្រុមហ៊ុន សែលកា... - 20/04/2018 20:43
  • ណាសាចាប់ផ្តើម បង្ហោះយានអវកាស SpaceX Falcon 9 ជាមួយផ្កាយរណប ត... - 20/04/2018 20:04
  • លោក មូន ជេអ៊ីន និយាយថា កូរ៉េខាងជើងហាក់ មានឆន្ទៈលុបបំបាត់ នុយ... - 20/04/2018 19:47
  • Grace Chan អួតទៀតហើយថា មិត្តប្រុសវ័យចំណាស់ Kevin Cheng ជាមនុ... - 20/04/2018 19:41
  • Pereira ចង់ត្រឡប់មក Man United វិញទោះ Valencia ចង់ទិញកីឡាកររ... - 20/04/2018 18:50
  • ឥណ្ឌាអាចទិញ យកកូនយន្តហោះ ពិឃាតគ្មានមនុស្សបើក ក្រោយលោក ត្រាំ... - 20/04/2018 18:46
  • កីឡាករឆ្នើម Ke Jie ប្រកួតប្រជែង ជាមួយកម្មវិធី Chinese AI Go... - 20/04/2018 17:31
  • ការសិក្សា៖​ ប្រជាជនប្រមាណ​ ៩៥% លើសកលលោក​ ដកដង្ហើម ចេញចូលជាមួ... - 20/04/2018 17:30
  • ក្រុមហ៊ុន Lockheed ទទួលកុងត្រាថ្មី សម្រាប់អាវុធវាយ ប្រហារលឿន... - 20/04/2018 16:59
  • តួ Stranger Things នាង Bobby Brown ជាតារាក្មេងបំផុត ដែលជាប់ឈ... - 20/04/2018 16:44
  • X

    ads

    Top