ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ទណ្ឌកម្មអឺរ៉ុបថ្មី នឹងធ្វើឲ្យប៉ះពាល់ ដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់

បរទេស៖យោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអ៊ីរ៉ង់ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ទណ្ឌកម្មអឺរ៉ុបថ្មីណាមួយ ប្រឆាំងប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យមានការប៉ះពាល់ ដោយត្រង់ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលធ្វើឡើងរវាង មហាអំណាចពិភពលោក និងទីក្រុងតេអេរ៉ង់។

យោងតាមការព័ត៌មានចុះផ្សាយដោយកាសែតរ៉យទ័រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ លោក Abbas Araqchi បាននិយាយយ៉ាងដូច្នេះថា ប្រសិនបើប្រទេសអឺរ៉ុប នឹងអនុវត្តចំណាត់ការដាក់ទណ្ឌកម្មមិនមែននុយក្លេអ៊ែប្រឆាំងអ៊ីរ៉ង់ ក្នុងគោលបំណងផ្គាប់ចិត្តប្រធានា ធិបតីអាមេរិកនោះ ពួកគេនឹងកំពុងតែបង្កើតកំហុសដ៏ធំ ហើយពួកគេនឹងឃើញ នូវលទ្ធផលផ្ទាល់នៃទង្វើនោះ លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ។

“វាជារឿងប្រសើរជាង ដែលប្រទេសអឺរ៉ុបបន្តសកម្មភាពបច្ចុប្បន្នរបស់ខ្លួន បញ្ចុះបញ្ចូលអាមេរិកឲ្យរក្សាសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងសម្រាប់ប្រទេសនោះ ដែលអនុវត្តកិច្ចព្រមព្រៀងក្នុងគ្រប់ផ្នែកទាំងអស់ដោយសុឆន្ទៈ និងក្នុងបរិយាកាសដ៏អំណោយទាន”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ គឺជាប្រតិកម្មតបទៅសេចក្តីរាយការណ៍របស់រ៉យទ័រ ដែលថា ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ បានស្នើឲ្យមានទណ្ឌកម្មសហភាពអឺរ៉ុបថ្មីលើប្រទេសអ៊ីរ៉ង់ ជុំវិញបញ្ហាមីស៊ីល ផ្លោងនិងតួនាទីអ៊ីរ៉ង់ក្នុងសង្គ្រាមស៊ីរី ដើម្បីព្យាយាមបញ្ចុះបញ្ចូលឲ្យទីក្រុងវ៉ាស៊ីនតោន រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ជាមួយទីក្រុងតេអេរ៉ង់៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ៨ម៉ឺនដុល្លារ ក្រុមហ៊ុន សែលកា... - 20/04/2018 20:43
  • ណាសាចាប់ផ្តើម បង្ហោះយានអវកាស SpaceX Falcon 9 ជាមួយផ្កាយរណប ត... - 20/04/2018 20:04
  • លោក មូន ជេអ៊ីន និយាយថា កូរ៉េខាងជើងហាក់ មានឆន្ទៈលុបបំបាត់ នុយ... - 20/04/2018 19:47
  • Grace Chan អួតទៀតហើយថា មិត្តប្រុសវ័យចំណាស់ Kevin Cheng ជាមនុ... - 20/04/2018 19:41
  • Pereira ចង់ត្រឡប់មក Man United វិញទោះ Valencia ចង់ទិញកីឡាកររ... - 20/04/2018 18:50
  • ឥណ្ឌាអាចទិញ យកកូនយន្តហោះ ពិឃាតគ្មានមនុស្សបើក ក្រោយលោក ត្រាំ... - 20/04/2018 18:46
  • កីឡាករឆ្នើម Ke Jie ប្រកួតប្រជែង ជាមួយកម្មវិធី Chinese AI Go... - 20/04/2018 17:31
  • ការសិក្សា៖​ ប្រជាជនប្រមាណ​ ៩៥% លើសកលលោក​ ដកដង្ហើម ចេញចូលជាមួ... - 20/04/2018 17:30
  • ក្រុមហ៊ុន Lockheed ទទួលកុងត្រាថ្មី សម្រាប់អាវុធវាយ ប្រហារលឿន... - 20/04/2018 16:59
  • តួ Stranger Things នាង Bobby Brown ជាតារាក្មេងបំផុត ដែលជាប់ឈ... - 20/04/2018 16:44
  • X

    ads

    Top