ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រោយធ្លាក់ យន្ដហោះមិនដល់​ ៣ថ្ងៃផង​ ក្រុមហ៊ុន អាកាសចរណ៍តួកគី​ សម្រេចទិញយន្ដហោះ ពីក្រុមហ៊ុនប៊ូអ៊ីង​ ២៥គ្រឿង

អង់ការ៉ាៈ​ ក្រុមហ៊ុនអាកាសចរណ៍​ បានសម្រេចទិញយន្តហោះប្រភេទ Boeing 787-9 ចំនួន ២៥គ្រឿងដែលត្រូវ បានគេស្គាល់ថាជា​ Dreamliner ដោយមានជម្រើស សម្រាប់យន្តហោះ ៥គ្រឿងបន្ថែមទៀត ពីក្រុមហ៊ុន Boeing ដែលកើតឡើងមិនដល់​ ៣ថ្ងៃផងបន្ទាប់ពីយន្ដហោះខ្នាតតូចតួកគី​ ធ្លាក់នៅអ៊ីរ៉ង់​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៨។

ក្រុមហ៊ុនប៊ូអ៊ីង​ បានឲ្យដឹងថា​ ការបញ្ជាទិញរបស់ក្រុមហ៊ុន​ ដែលត្រូវបានប្រកាសជាលើកដំបូងកាលពីខែកញ្ញា​ និងបញ្ចប់នៅថ្ងៃចន្ទ​ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន អាកាសចរណ៍តួកគី​ បំពេញតម្រូវការដែលកំពុង កើនឡើង​ នៅព្រលានយន្តហោះនៅអាកាសយានដ្ឋានទី៣​ របស់ទីក្រុងអ៊ីស្តង់ប៊ុល​ និងបង្កើនបទពិសោធន៍ ហោះហើរសម្រាប់អ្នកដំណើរ។

ជាមួយនឹងការទិញនេះក្រុមហ៊ុនអាកាសចរណ៍តួកគី​ បានក្លាយជាអតិថិជនទី៧១​ ដែលទិញយន្តហោះ Dreamliner 787 ដែលជាយន្តហោះដឹកអ្នកដំណើរ​ ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ Boeing ជាមួយនឹងការបញ្ជាទិញសរុបចំនួន ១៣០០គ្រឿងពីអតិថិជនទូទាំងពិភពលោករបស់ Boeing៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Ronaldo ហោះទៅអេស្បាញ សម្រាប់ជំនួប រវាងJuventus នឹង Valencia - 19/09/2018 19:22
  • ស្ត្រីទី១ របស់កូរ៉េខាងត្បូង បំពេញទស្សនកិច្ច ទីតាំងសំខាន់ៗ នៅ... - 19/09/2018 19:20
  • អាហារូបករណ៍ ពេញ ១ កន្លែងលើជំនាញច្បាប់ ពីសាកលវិទ្យាល័យ អាមេរិ... - 19/09/2018 19:06
  • ក្បឿង​ ជីប ម៉ុង រកឃើញ អ្នកឈ្នះទៀតហើយ - 19/09/2018 17:14
  • Made in America នៅតែបន្តសម្លាប់ ពលរដ្ឋស៊ីវិល ជាពិសេសកុមារ រា... - 19/09/2018 17:09
  • ការថែរក្សា​​ សុខភាពតាមវ័យ - 19/09/2018 17:04
  • មើល​ជើង​កីឡាករ​ Real, Man Utd, Man City & Bayern ត្រូវ​ចេញ​... - 19/09/2018 16:41
  • អាមេរិក កំពុងពិចារណាទៅលើ ការកំណត់មូលដ្ឋានទ័ព របស់ខ្លួននៅ ក្ន... - 19/09/2018 16:25
  • លោក ពូទីន៖ ប្រតិបត្តិការ របស់កងកម្លាំងដែន អាកាសអ៊ីស្រាអែល បំ... - 19/09/2018 15:58
  • ប្រទេសកូរ៉េ ទាំងពីរ មានគោលដៅ បំបាត់ការជាប់គាំង កិច្ចពិភាក្សា... - 19/09/2018 15:54
  • X

    ads

    Top