ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

 នាវាចម្បាំង របស់កងទ័ពជើងទឹក បារាំង ធ្វើដំណើរមកដល់ ហ្វីលីពីន

ម៉ានីល៖ នាវាចម្បាំងរបស់ កងទ័ពជើងទឹកបារាំង មួយគ្រឿង បានធ្វើដំណើរមក ដល់កំពង់ផែ South Harbor ក្នុងទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីនហើយ កាលពីថ្ងៃចន្ទសម្រាប់ទស្សនកិច្ចសុច្ឆន្ទៈរយៈពេល ៥ថ្ងៃ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា បានឲ្យដឹងថា នាវាចម្បាំងបារាំងឈ្មោះ Vendemiaire នឹងស្ថិតនៅក្នុងទីក្រុងម៉ានីល ចាប់ពីថ្ងៃទី១២ ដល់ ១៦ខែមីនា។
 
នាវិករបស់នាវា Vendemiaire នឹងចូលរួមក្នុងសកម្មភាព កសាងទំនុកចិត្ត ដូចជាដំណើរទស្សនកិច្ចនាវា, ការរាក់ទាក់គ្នាទៅវិញទៅមក និងការប្រកួតល្បែងមិត្តភាព ជាមួយសមភាគីហ្វីលីពីន ក្នុងអំឡុងពេលសំចត នៅកំពង់ផែនោះ។
 
កងទ័ពជើងទឹកហ្វីលីពីន បានធ្វើពិធីស្វាគមន៍ប្រពៃណី សម្រាប់ទស្សនកិច្ចនេះ។ 
កាពីទែនគឺលោក Lued Lincuna ប្រធានផ្នែកកិច្ចការសាធារណៈរបស់កងទ័ពជើងទឹកហ្វីលីពីនបាននិយាយថាដំណើរទស្សនកិច្ច នេះក៏ត្រូវបានគេរំពឹងថា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងបារាំង - ហ្វីលីពីន ដែលផ្តល់អត្ថប្រយោជន៍ដល់ កងកម្លាំងប្រដាប់អាវុធផងដែរ។
  
សូមបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះបារាំង និងជប៉ុន បានព្រមព្រៀងគ្នាធ្វើសមយុទ្ធរួមមួយ ដើម្បីទប់ទល់នឹងការពង្រីក ឥទ្ធិពលរបស់ចិននៅក្នុង សមុទ្រចិនខាងត្បូង។
 
រដ្ឋាភិបាលបារាំងបានប្តេជ្ញាថា នឹងដាក់ពង្រាយនាវារបស់ខ្លួន ក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក សម្រាប់ ប្រតិបត្តិការធ្វើនាវាចរសេរី៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Pete Davidson បណ្តើរស្រីថ្មីក្រោយផ្តាច់ពាក្យពី Ariana Grande... - 13/12/2018 13:30
  • ក្រុមហ៊ុន Renault ប្រាប់ Nissan កុំមកទាក់ទងនឹងសមាជិក ក្រុមប្... - 13/12/2018 13:26
  • ខាង​ក្នុង​យន្តហោះ​ឯកជន Messi ស្អាត​ខ្លាំង និង​មាន​ឈ្មោះ ​គ្រ... - 13/12/2018 12:59
  • ក្រុមហ៊ុនផលិតរថយន្ត SUV មានគម្លាតយ៉ាងជិតសិ្នទ្ធ លើគូប្រជែងនៅ... - 13/12/2018 12:55
  • អត្តពលិកវ៉ូវីណាម និងការ៉ាតេចេញប្រកួតកីឡា និស្សិតសាកលវិទ្យាល័... - 13/12/2018 12:52
  • រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ពលរដ្ឋកាណាដា សរុបជាង២ពាន់នាក់ បាត់ប... - 13/12/2018 11:34
  • យន្តហោះទម្លាក់គ្រាប់បែក សមត្ថភាព នុយក្លេអ៊ែរ រុស្ស៊ី ហោះហើរទ... - 13/12/2018 11:32
  • កាន់ទូរស័ព្ទ៖ ក្រុមហ៊ុន Huawei មិនជឿជាក់លើ មហិច្ឆតាបច្ចេកវិទ... - 13/12/2018 11:01
  • Chelsea សម្លឹងឃើញកីឡាករ ជំនួសតំណែង Fabregas រួចរាល់ហើយ - 13/12/2018 10:39
  • បាញ់ប្រហារគ្នា នៅទីក្រុង Strasbourg ប្រទេសបារាំងស្លាប់ មនុស្... - 13/12/2018 10:36
  • Top