ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អ្វីខ្លះដែល Elon Musk និយាយអំពីផែនការ បញ្ជូនមនុស្ស១លាននាក់ ទៅកាន់ភពអង្គារ

បរទេស៖ ក្នុងអំឡុងសំភាសជាមួយនឹង​ កម្មវិធីសំនួរនិងចម្លើយ មួយនៅភាគខាងត្បូង ដោយនិរតីនៅទីក្រុង Austin រដ្ឋតិចសាសកាល ពីថ្ងៃអាទិត្យលោក Musk បានធ្វើការបញ្ជាក់ បង្ហាញសាជាថ្មី ពីអ្វីដែលជាផែនការ បញ្ចូនមនុស្សទៅរស់នៅ លើភពផ្សេង និងគំនិតយល់ឃើញ របស់គាត់អំពីស្ថានភាព របស់ជីវិតមនុស្សលោក នៅពេលដែលបានធ្វើដំណើរ ទៅធ្វើអាណានិគម នៅភពអង្គារនាពេលខាងមុខ ។

Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX ដ៏ល្បីល្បាញ គឺជាបុគ្គលដែលមានបំណង ចង់បញ្ជូនមនុស្សប្រមាណជា ១លាននាក់ ដើម្បីឲ្យទៅរស់នៅ លើភពព្រះអង្គារប៉ុន្តែ បានអះអាងថា ការរស់នៅរបស់ក្រុមមនុស្សដំបូង ដែលនឹងត្រូវទៅរស់នៅ លើភពនេះ នឹងមានភាពលំបាក និងគ្រោះថ្នាក់ផងដែរ ហើយនិយាយថា ស្ថិតនៅក្នុងចំណោមមនុស្សម្នាក់ ដែលនឹងទៅរស់នៅទីនោះ នឹងមិនមែនជារឿង ដ៏អស្ចារ្យឡើយ។

ថ្លែងទៅកាន់រោងមហោស្រពនៅ Austin រដ្ឋតិចសាស់លោក Musk បាននិយាយថា លោករំពឹងថាក្រុមហ៊ុន SpaceX នឹងចាប់ផ្តើមធ្វើដំណើរ រយៈពេលខ្លី ទៅកាន់ភពព្រះអង្គារ ក្នុងពាក់កណ្តាលឆ្នាំ២០១៩ ខាងមុខហើយផែនការ រយៈពេលវែងរបស់លោក គឺត្រូវបញ្ជូនមនុស្ស១លាននាក់ នៅលើផែនដីទៅកាន់ ភពក្រហមនោះ ដែលវាគឺជាផែនការ B របស់គាត់ ក្នុងករណីដែលប្រសិនបើ សង្គ្រាមនុយក្លេអ៊ែរ ពិតជានឹងអាចកើត
មានឡើង មែននោះ ។

តាមពិត​ Musk ពិតជាមានផែនការ ដ៏ច្បាស់លាស់ និងទស្សនៈវិស័យដ៏វែងឆ្ងាយ រួចរាល់ហើយ ក្នុងការទៅរស់នៅលើភពមួយនេះ ដោយរបៀបនៃការគ្រប់គ្រង Musk បញ្ចាកថានឹងត្រូវ ធ្វើតាមរបៀប ប្រជាធិបតេយ្យដោយផ្ទាល់ មិនមែនប្រើប្រាស់ប្រព័ន្ធរដ្ឋាភិបាល ដូចជាអាមេរិកសព្វថ្ងៃឡើយ បានន័យថា ក្រុមមន្ត្រីដែលត្រូវបានបោះឆ្នោត ជាអ្នកសម្រេចចិត្ត លើបញ្ហាដោយផ្ទុយទៅវិញ មនុស្សគ្រប់រូបទាំងអស់ នឹងត្រូវបោះឆ្នោតដោយផ្ទាល់ ក្នុងការសម្រេចចិត្ត ទៅលើបញ្ហានីមួយៗ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ចុះ​កិច្ចព្រមព្រៀង​... - 21/06/2018 21:29
  • អូស្រ្តាលីស្មើ ដាណឺម៉ាក ទទួលបាន១ដូចគ្នា នៅជើងទី២ នៃការប្រកួត... - 21/06/2018 20:56
  • អូស្រ្តាលី តាមស្មើដាណឺម៉ាក់ ១-១នៅនាទីទី៣៨ នៃការប្រកួត world... - 21/06/2018 19:53
  • ជប៉ុននឹងផ្អាក សមយុទ្ធវាយប្រហារមីស៊ីល ក្រោយជំនួបកំពូល អាមេរិក... - 21/06/2018 19:31
  • ប៉ាណាម៉ានាំមុខ អូស្រ្តាលីនៅនាទីទី៦ នៃការប្រកួត world cup ២០១... - 21/06/2018 19:18
  • អតីតកីឡាកាស ដ៏ល្បីល្បាញ របស់អាមេរិក រហស្សនាមថា Vader ទទួលមរណ... - 21/06/2018 18:38
  • សហរដ្ឋអាមេរិក កំណត់សម្គាល់ទីតាំង ធ្វើតេស្តកូរ៉េខាងជើង ដែលគីម... - 21/06/2018 18:38
  • ពលករខ្មែរ ធ្វើការក្រៅស្រុក នឹងងាយស្រួល ផ្ទេរប្រាក់ មកក្រុមគ្... - 21/06/2018 18:10
  • កម្មវិធីផ្ញើសាររបស់ Facebook នឹងចាប់ផ្តើមការផ្សាយវីដេអូហ្គេម... - 21/06/2018 17:14
  • Upate ៖ យន្តហោះចម្បំាង អ៊ីស្រាអែល វាយប្រហារទីតាំងពួកហាម៉ាស ន... - 21/06/2018 17:12
  • X

    ads

    Top