ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក ត្រាំ ប្រាប់លោក ពូទីន៖ ត្រូវការវិធានការបន្ថែម ដើម្បីលុបបំបាត់កម្មវិធី នុយក្លេអ៊ែកូរ៉េខាងជើង 

បរទេស៖ សេតវិមាន បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលត្អូញត្អែកាលពីខែមុនថា ទីក្រុងមូស្គូមិនជួយទាល់តែសោះ ចំពោះរឿងកូរ៉េខាងជើងនោះ បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះថា ត្រូវការចំណាត់ការបន្ថែមទៀត ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីកិច្ចសន្ទនាគ្នាតាមទួរស័ព្ទជាមួយលោក ពូទីន សេតវិមាន បាននិយាយថា លោកប្រធានាធិបតី ត្រាំ បានលើកឡើងអំពីសារៈសំខាន់នៃការចាត់វិធានការបន្ថែមច្រើនឡើង ដើម្បីធានាឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊េរបស់ប្រទេសកូរ៉េខាងជើង។ 

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានរាយការណ៍ថា លោក ត្រាំ និងលោក ពូទីន បានធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទបែបនេះ បន្ទាប់ពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត Washington Post បានលើកឡើងអំពើភាពអាចទៅរួចនៃកិច្ចពិភាក្សាគ្នា ជាមួយប្រទេសកូរ៉េខាងជើង។

ប៉ុន្តែលោក Pence ដែលធ្វើដំណើរទៅចូលរួមកីឡាអូឡាំពិក នៅប្រទេសកូរ៉េខាងត្បូង ក៏បានថ្លែងដូច្នេះថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនយុទ្ធនាការដាក់សម្ពាធជាអតិបរិមា ប្រឆាំងទីក្រុងព្យុងយ៉ាង រហូតដល់ប្រទសនេះ ចាត់វិធានការដ៏មានអត្ថន័យ ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top