ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មេដឹកនាំកូរ៉េខាងជើង និយាយថា មានសារៈសំខាន់ខ្លាំង ដើម្បីបង្កើន កិច្ចពិភាក្សាគ្នា ជាមួយ កូរ៉េខាងត្បូង

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកំពូលរបស់ ប្រទេសកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា វាមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីបង្កើនជំរុញ “បរិយាកាសដ៏កក់ក្តៅនៃការផ្សះផ្សារ និងពិភាក្សាគ្នា” ក្រោយពីបានជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ ដែលបានវិលត្រឡប់មក កូរ៉េខាងជើងវិញ បន្ទាប់ពីដំណើរទស្សនកិច្ច ៣ថ្ងៃនៅប្រទេសកូរ៉េខាងត្បូង សម្រាប់កីឡាអូឡាំពិក។

គីម ជុងអ៊ុន ក៏បានបង្ហាញនូវសេចក្តីពេញចិត្ត ជុំវិញដំណើរទស្សនកិច្ច របស់គណៈប្រតិភូខ្លួន និងបាននិយាយថា កិច្ចប្រឹងប្រែងដែលទីក្រុង សេអ៊ូលធ្វើឡើង គឺដើម្បីផ្តល់នូវអាទិភាពថា ដំណើរទស្សនកិច្ចរបស់ពួកគេ គឺគួរឲ្យចាប់អារម្មណ៍ ខ្លាំង រួមបញ្ចូលទាំងការប្រឹងប្រែងដ៏ស្មោះត្រង់របស់ពួកគេ ដែលធ្វើឲ្យខ្លួនផ្តល់នូវការថ្លែង អំណរគុណជាខ្លាំង នេះបើតាមការរាយការណ៍ ពីកាសែតកូរ៉េខាងជើង Korean Central News Agency។

យោងតាមប្រភពព័ត៌មាន ពីកាសែតរ៉យទ័រ នៅក្នុងសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ គីម ជុងអ៊ុន បានផ្តល់នូវការណែនាំ ដ៏មានសារៈសំខាន់ សម្រាប់ចំណាត់ការដែលអាចទៅរួច ដើម្បីរក្សាបរិយាកាសផ្សះផ្សារ និងពិភាក្សាចរចាគ្នា ប៉ុន្តែមិនបានផ្តល់សេចក្តី លម្អិតបន្ថែមនោះទេ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គូស្វាមីភរិយា រៀបការថ្មីថ្មោង សូមពិនិត្យមើលលទ្ធផល ការចាប់រង្... - 15/02/2019 21:12
  • Simeone សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយក្លឹបឲ្យបានគ្រប់ ១០រ... - 15/02/2019 19:15
  • ការសិក្សារបស់ ណាសាបង្ហាញថា ប្រទេសចិន និងប្រទេសឥណ្ឌានឹង ធ្វើឲ... - 15/02/2019 19:11
  • លោកTim Cook វាយប្រហារ លើការរិះគន់ កម្មវិធីតាមដាន ស្ត្រីអារ៉ា... - 15/02/2019 16:53
  • ប្រធានក្លឹប Barcelona អះអាងថាអត់ ដែលមាន បំណងចង់បាន Neymar មក... - 15/02/2019 15:51
  • គ្រោងឆ្អឹងដ៏អាថ៌កំបាំង របស់ក្មេងស្រីជំទង់ ម្នាក់រកឃើញកប់ នៅក... - 15/02/2019 15:32
  • ងើបពីឈឺ Selena កាន់តែស្រស់ស្រាយខ្លាំង មើល​តែរាងដឹងហើយ ឡើងម៉ា... - 15/02/2019 15:16
  • កាំរស្មីជួយក្រុម អ្នកស្រាវជ្រាវ បញ្ជាក់ពីដើម កំណើតចិន ដែលរកឃ... - 15/02/2019 14:39
  • កម្ចាត់ជាតិខ្លាញ់ និងបញ្ចុះកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ដោយគ្រ... - 15/02/2019 14:23
  • រកឃើញគ្រែក្រេប ទឹកឃ្មុំបុរាណរបស់ Henry VII ត្រូវបោះចោលនៅចំណត... - 15/02/2019 14:09
  • Please wait 8  seconds, if skip Close

    X

    ads

    Top