ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ទូរទស្សន៍សាមសុង Smart TV ប្រចាំឆ្នាំ 2018 រចនាទ្បើង​ ដើម្បីធ្វើឲ្យជីវិតរបស់អ្នក កាន់តែទំនើប

ថ្មីៗនេះក្រុមហ៊ុនសាមសុង បានប្រកាសអំពីលក្ខណៈពិសេសថ្មី របស់ទូរទស្សន៍ Smart TV ប្រចាំឆ្នាំ 2018 ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការតភ្ជាប់ឧបករណ៍ សាមសុងផ្សេងៗគ្នា ដើម្បីបង្កើតជាបណ្តាញប្រើប្រាស់មួយ ដែលផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ។

ភាពងាយស្រួល​ ក្នុងការភ្ជាប់ទំនាក់ទំនង និងចែករំលែក ជាមួយនឹងកម្មវិធី SmartThings អ្នកនឹងអាចទទួលព័ត៌មានទាំងអស់ ដែលអ្នកត្រូវការដើម្បី រីករាយក្នុងការទស្សនា ទូរទស្សន៍របស់អ្នក បានយ៉ាងឆាប់រហ័ស។ អ្នកក៏អាចបញ្ជាទូរទស្សន៍ តាមកម្មវិធីនៅលើទូរស័ព្ទ ដែលកាន់តែមានភាពងាយស្រួល ព្រោះកម្មវិធី SmartThings ជួយឲ្យទូរទស្សន៍ របស់អ្នកចងចាំ Wi-Fi ឧបករណ៍ចាក់កម្សាន្ត កម្មវិធីដែលអ្នកពេញចិត្ត និងព័ត៌មានផ្សេងៗ នៅលើគណនី នៅលើទូរស័ព្ទដៃសាមសុង បានយ៉ាងឆាប់រហ័ស។

លក្ខណៈពិសេសមួយទៀត គឺសមត្ថភាពក្នុងការចូលទៅកាន់ កម្មវិធីវីដេអូ ដែលអ្នកពេញចិត្តដោយស្វ័យប្រវត្តិ។ អ្នកក៏អាចជ្រើសរើសកម្មវិធី ដែលអ្នកចង់ផ្ទេរព័ត៌មានលម្អិត ទៅ ហើយកម្មវិធី SmartThings នឹងចូលទៅបើកកម្មវិធីវីដេអូទាំងនោះ ដោយស្វ័យប្រវត្តិ នៅលើទូរទស្សន៍សាមសុង Smart TV ។

សម្លេង ដែលជាជំនួយការក្នុងការរស់នៅ ក្រុមហ៊ុនសាមសុងបានផ្តល់ នូវជម្រើសជាច្រើន ដល់ពួកយើងក្នុងការរីករាយ ជាមួយកម្មវិធីកម្សាន្ត ដ៏អស្ចារ្យ។ បច្ចេកវិទ្យាមួយ ក្នុងចំណោម បច្ចេកវិទ្យាចុងក្រោយ និងទំនើបរបស់ក្រុមហ៊ុនសាមសុង គឺតាមរយៈការប្រើប្រាស់សម្លេង “Bixby” ។ Bixby ដែលជាជំនួយការដ៏ឆ្លាតវៃ របស់ក្រុមហ៊ុនសាមសុង នឹងដាក់បញ្ចូល ក្នុងទូរទស្សន៍ទំនើបៗ របស់សាមសុងក្នុងស៊េរីឆ្នាំ 2018 ។

ឧទាហរណ៍ អ្នកអាចសួរ Bixby ឲ្យប្តូរប៉ុស្ដិ៍ទូរទស្សន៍ ឬចាក់បទចម្រៀងបានយ៉ាងងាយស្រួល។ អ្នកថែមទាំងអាចសួរ Bixby ឲ្យធ្វើការងារពិបាកៗដូចជា ការស្វែងរកខ្សែភាពយន្ត ដែលឈ្នះពានរង្វាន់អូស្ការ រាយការណ៍ព័ត៌មាន ឬអាកាសធាតុ គ្រប់គ្រងគ្រឿងអេទ្បិចត្រូនិក ក្នុងផ្ទះ ឬបង្ហាញរូបថតថ្មីៗ របស់អ្នកលើអេក្រង់។ នេះសរបញ្ជាក់ថា Smart TV មានលទ្ធភាពលើសពី ទូរទស្សន៍ធម្មតា ។

ជាមួយកម្មវិធី SmartThings និង Bixby ទូរទស្សន៍ គឺជាផ្នែកមួយនៃការតភ្ជាប់ ឧបករណ៍ជាច្រើន ដើម្បីបង្កើតជាបណ្តាញទំនាក់ទំនងគ្នា របស់ក្រុមហ៊ុនសាមសុង។ ឥទ្បូវនេះទូរទស្សន៍ Smart TV ប្រចាំឆ្នាំ 2018 អាចអនុវត្តមុខងារ និងសកម្មភាពជាច្រើន ដើម្បីផ្តល់នូវបទពិសោធន៍ ដ៏ទំនើបអស្ចារ្យ។ បណ្តាញប្រើប្រាស់ទាំងនេះផ្តល់នូវភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ហើយទូរទស្សន៍សាមសុង Smart TV គឺជាអ្នកផ្តល់នូវបទពិសោធន៍ ដ៏វិសេសវិសាលនេះ ។

យើងសង្ឃឹមថា បច្ចេកវិទ្យាពិសេសសម្រាប់ទូរទស្សន៍ សាមសុង Smart TV ប្រចាំឆ្នាំ 2018 ទាំងអស់នេះ នឹងមកដល់ប្រទេសកម្ពុជា នាពេលខាងមុខនេះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គេហទំព័ររបស់The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃសុក្រ ទ... - 17/02/2018 15:39
  • ជប៉ុន​ និងអាមេរិក​ នឹងធ្វើសមយុទ្ធការពារមីស៊ីល​ និងគ្រាប់ផ្លោ... - 17/02/2018 15:18
  • ប្រទេសហូឡង់ នឹងកសាងកសិដ្ឋានសូឡាដំបូង អណ្ដែតលើមហាសមុទ្រ - 17/02/2018 12:51
  • អាមេរិក​ បញ្ជាក់ថាគ្មានគម្រោងវាយប្រហារទុកមុន​ លើកូរ៉េខាងជើងន... - 17/02/2018 12:47
  • Real Madrid ចង់សាកល្បងនាំយកPogba នារដូវក្តៅខាងមុខនេះ - 17/02/2018 12:12
  • ក្មេងប្រុសកំពូលកូរស្រែកឡូឡា លើយន្តហោះពេញ៨ម៉ោងនៃជើងហោះហើរ ពីអ... - 17/02/2018 12:07
  • អ៊ីរ៉ាក៉ទទួលបានការសន្យា ក្នុងជំនួយកសាងប្រទេសឡើងវិញជា ទឹកប្រា... - 17/02/2018 11:14
  • អាមេរិក​ នឹងសម្រេចបាននូវការរំលាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង​... - 17/02/2018 11:12
  • ក្រុមGoogleចាប់ផ្តើមទម្រង់'Stories' ផ្ទាល់ខ្លួនដើម្បីប្រជែង... - 17/02/2018 11:10
  • មក​ស្ដាប់ម្ចាស់​បទ "Crush" ច្រៀង​បទ​ "Perfect" ពីរោះ​មិន​ចាញ... - 17/02/2018 11:08
  • X

    ads

    Top