ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

 រដ្ឋាភិបាលអាមេរិកជាប់គាំង, ដូណាល់ ត្រាំ ដៀមដាមថា ដោយសារខាងបក្សប្រជាធិបតេយ្យចង់ឲ្យកាដូដល់លោក

បរទេស៖ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចូលទៅដល់តំណាក់កាលបិទទ្វារ ឬជាប់គាំង ខណៈដែលព្រឹទ្ធសមាជិក បានបរាជ័យក្នុងការអនុម័តថវិកា ដើម្បីឲ្យរដ្ឋាភិបាល ដំណើរការទៀតនោះ សេតវិមានអាមេរិក បានរិះគន់គណបក្សប្រជាធិបតេយ្យថា ជាអ្នករារាំង និងមិនមែនជាអ្នកតាក់តែងច្បាប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា បានឲ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បែបដៀមដាមថា "នេះគឺជាខួបមួយឆ្នាំ នៃការកាន់តំណែងប្រធានាធិបតីរបស់ខ្ញុំ ហើយអ្នកប្រជាធិបតេយ្យ ចង់ឲ្យអំណោយដ៏ស្រស់ស្អាត មួយដល់ខ្ញុំ" ។

លោក ដូណាល់ ត្រាំ បានរិះគន់គណបក្សប្រជាធិបតេយ្យថា "ពួកគេអាចមានកិច្ចព្រមព្រៀងមួយ បានយ៉ាងងាយស្រួលប៉ុន្តែ បានសំរេចចិត្តបិទនយោបាយ ជំនួសវិញ" ។

លោកក៏បានរិះគន់គណបក្សប្រជាធិបតេយ្យ ចំពោះការព្រួយបារម្ភខ្លាំងចំពោះ ជនអន្តោប្រវេសន៍ខុសច្បាប់ ដោយសំដៅទៅលើកម្មវិធី DACA សម័យលោក អូបាម៉ា សម្រាប់ជនអន្តោប្រវេសន៍ ដែលមករស់នៅសហរដ្ឋអាមេរិក តាំងពីកុមារភាព ជាជាងបារម្ភទៅលើបញ្ហាកងទ័ព និងសន្តិសុខនៅតាមព្រំដែន ជាមួយប្រទេសម៉ិកស៊ិកទៅទៀត ។

សូមបញ្ជាក់ផងដែរថា នៅពេលដែលរដ្ឋាភិបាល សហរដ្ឋអាមេរិក បានបិទទ្វារបន្ទាប់ពីព្រឹទ្ធសមាជិក បានបរាជ័យក្នុងការអនុម័តថវិកា ក្នុងការចែកចាយសម្រាប់ភ្នាក់ងារ សហព័ន្ធជាច្រើននោះ បានបង្ខំបុគ្គលិក រាប់សែននាក់ឱ្យឈប់សម្រាក។ ឧទ្យានជាតិ និងវិមានមួយចំនួន នឹងត្រូវបិទទ្វារ ជាសាធារណៈ លើកលែងតែសេវាសំខាន់ៗ នឹងត្រូវបានអនុញ្ញាត ឱ្យដំណើរការធម្មតា ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top