ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្រទេសកាតា ចោទយន្តហោះយោធា សហភាពអារ៉ាប់រួម ពីបទបំពាន ចូលដែនអាកាស របស់ខ្លួន

បរទេស៖ទីភ្នាក់ងារសារព័ត៌មានរដ្ឋ QNA បានរាយការណ៍ នៅថ្ងៃសុក្រនេះថា កាតា នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ពាក្យបណ្ដឹងមួយ ទៅអង្គការសហប្រជាជាតិថា យន្តហោះយោធារបស់ សហភាពអារ៉ាប់ រួមមួយគ្រឿង បានបំពាន ចូលដែនអាកាស ប្រទេសខ្លួន កាលពីខែធ្នូ។

ឯកអគ្គរដ្ឋទូតកាតាប្រចាំ នៅអង្គការសហប្រជាជាតិ លោកស្រី HE Sheikha Alia បានធ្វើការបញ្ជាក់ថា យន្តហោះសហភាព អារ៉ាប់រួម បានចូលក្នុងដែនអាកាស រដ្ឋកាតា ដោយគ្មានការផ្តល់ដំណឹងជាមុន ឬក៏ទទួលបាននូវការ យល់ព្រម ពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ចរបស់កាតា។

លោកស្រីបានបន្តទៀតថា លោកស្រីគិតថា ឧប្បត្តិហេតុដែលកើតឡើងនោះ គឺជាការបំពានជាក់ស្តែង ចំពោះអធិបតេយ្យភាព និងបូរណភាព ទឹកដីរបស់រដ្ឋកាតា ក៏ដូចជាការបំពានល្មើសដ៏ធ្ងន់ធ្ងរ ចំពោះបទបញ្ញត្តិនៃច្បាប់ អន្តរជាតិ អនុសញ្ញា ធម្មនុញ្ញ និងទំនៀមអន្តរជាតិ៕

យោងតាមការចុះផ្សាយរបស់កាសែត រ៉យទ័រ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ មន្ត្រីសហភាពអារ៉ាប់រួម នៅមិនទាន់អាចធ្វើការ ទំនាក់ទំនង ស្នើសុំសេចក្តីអត្ថាធិប្បាយ លើរបាយការណ៍នេះ បាននៅឡើយទេ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កូនរក្សាទម្លាប់នេះរាល់ថ្ងៃ នឹងមិនសូវជួបពេទ្យទេ - 18/01/2018 11:12
  • ឆៃ លីដាឡែន ទើបមានអ្នកជ្រែកស្នេហ៍ ព្រោះអត់មានកូនបែរ ជាធ្លាយរ... - 18/01/2018 11:04
  • តូចចិត្តមុខមាត់មិនស្អាត បុរសម្នាក់នេះវះកាត់៣០ដង ហើយនេះជាលទ្ធ... - 18/01/2018 10:39
  • កាសែតកូរ៉េខាងជើងហៅ ដូណាល់ ត្រាំ ជាឆ្កែឆ្កួត រឿងអួតប៊ូតុងនុយក... - 18/01/2018 10:17
  • ដឹងអត់! រវាង Messi និង Ronaldo លោក Pele ជ្រើសយកមួយណា ? - 18/01/2018 10:13
  • អាមេរិក​ ថាកិច្ចការទូតលើកូរ៉េខាងជើង​ ត្រូវបានគាំទ្រដោយជម្រើស... - 18/01/2018 09:52
  • អេមីរ៉ាតអារ៉ាប់រួម កំពុងរៀបចំប្តឹងកាតា រឿងយកយន្តហោះចម្បាំង​​... - 18/01/2018 09:41
  • មូលហេតុដែលប្រទេស ស្វីស ហាមមិនឲ្យចំអិន ឬទម្លាក់បង្កងចូលទឹកក្ត... - 18/01/2018 09:38
  • កូរ៉េខាងត្បូង បដិសេធមិនបញ្ជូនឲ្យត្រឡប់ទៅវិញ នូវជនផ្តាច់ខ្លួន... - 18/01/2018 09:35
  • អ្នកវិទ្យាសាស្រ្ត៖ ស្រ្តី មានអារម្មណ៍ ផ្លូវភេទខ្លាំងជាងបុរស - 18/01/2018 08:56
  • X

    ads

    Top