ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

នាវាចម្បាំងជំនាន់ក្រោយរបស់ ទ័ពជើងទឹកអាមេរិក មានតម្លៃក្បែរមួយពាន់ លានដុល្លារក្នុងមួយគ្រឿង

បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានជួបប្រទះនូវស្លាកតម្លៃថ្មី សម្រាប់នាវាចម្បាំងអនាគតរបស់ខ្លួន គឺទឹកប្រាក់៩៥០លានដុល្លារអាមេរិក ដែលនោះគឺជាតម្លៃនាវាចម្បាំងតូចមួយ ដែលទ័ពជើងទឹកគ្រោងទិញយក ហើយក្នុងពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការវាយតម្លៃលើរចនាបទ្មរបស់វា និងធ្វើការ ប្រកាសទិញ ក្នុងឆ្នាំ២០២០។

យោងតាមព័ត៌មានវិទ្យាស្ថានទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា ទ័ពជើងទឹក បានប្រកាសស្លាកតម្លៃ នៅក្នុងកម្មវិធី Surface Navy 2018 Symposium  ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយមានបំណងទិញយកនាវាចម្បាំងថ្មីតិចបំផុតចំនួន២០គ្រឿង ដែល មួយ គ្រឿងមួយ មានតម្លៃជាមធ្យម៩៥០លានដុល្លារអាមេរិក បំពាក់ដោយកាំភ្លើង៧៦ ឬក៏៥៧មីលីម៉ែត្រ គ្រាប់បែក បុក ប្រឆាំងនាវាមុជទឹក និងកន្លែងចតឧទ្ធម្ភាគចក្រ។

គេហទំព័រ Popular Mechanics រាយការណ៍នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងផ្តល់ កុងត្រាអភិវឌ្ឍន៍ឲ្យទៅក្រុមហ៊ុនផលិតនាវាចំនួន៦ នៅចុងឆ្នាំ២០១៨នេះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់កែសម្រួល រចនានាវាពួកគេ មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ ក្នុងការទិញយក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កូនរក្សាទម្លាប់នេះរាល់ថ្ងៃ នឹងមិនសូវជួបពេទ្យទេ - 18/01/2018 11:12
  • ឆៃ លីដាឡែន ទើបមានអ្នកជ្រែកស្នេហ៍ ព្រោះអត់មានកូនបែរ ជាធ្លាយរ... - 18/01/2018 11:04
  • តូចចិត្តមុខមាត់មិនស្អាត បុរសម្នាក់នេះវះកាត់៣០ដង ហើយនេះជាលទ្ធ... - 18/01/2018 10:39
  • កាសែតកូរ៉េខាងជើងហៅ ដូណាល់ ត្រាំ ជាឆ្កែឆ្កួត រឿងអួតប៊ូតុងនុយក... - 18/01/2018 10:17
  • ដឹងអត់! រវាង Messi និង Ronaldo លោក Pele ជ្រើសយកមួយណា ? - 18/01/2018 10:13
  • អាមេរិក​ ថាកិច្ចការទូតលើកូរ៉េខាងជើង​ ត្រូវបានគាំទ្រដោយជម្រើស... - 18/01/2018 09:52
  • អេមីរ៉ាតអារ៉ាប់រួម កំពុងរៀបចំប្តឹងកាតា រឿងយកយន្តហោះចម្បាំង​​... - 18/01/2018 09:41
  • មូលហេតុដែលប្រទេស ស្វីស ហាមមិនឲ្យចំអិន ឬទម្លាក់បង្កងចូលទឹកក្ត... - 18/01/2018 09:38
  • កូរ៉េខាងត្បូង បដិសេធមិនបញ្ជូនឲ្យត្រឡប់ទៅវិញ នូវជនផ្តាច់ខ្លួន... - 18/01/2018 09:35
  • អ្នកវិទ្យាសាស្រ្ត៖ ស្រ្តី មានអារម្មណ៍ ផ្លូវភេទខ្លាំងជាងបុរស - 18/01/2018 08:56
  • X

    ads

    Top