ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ថៅកែ​ ​Amazon​ ​ស៊ីដាច់​ ​Bill Gates​ ​ក្លាយ​ជា​មហាសេដ្ឋី​លេខ​មួយ​ក្នុង​លោក

លោក​ ​Jeff Bezos​ ​ស្ថាបនិក​ ​និង​ជា​នាយក​ប្រតិបត្តិ​គេហទំព័រ​ទំនិញ​អនឡាញ​ធំ​បំផុត​របស់​អាមេរិក​ ​Amazon​ ​បាន​ក្លាយ​ជា​កំពូល​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​ ​ដែល​កំពុង​កាន់កាប់​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ​១០៦​ ​ប៊ីលាន​ដុល្លារ ។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​ដោយ​ ​Bloomberg។

ការ​ហក់​ឡើង​នៃ​ទ្រព្យ​សម្បត្តិ​របស់​ ​Jeff Bezos​ ​គឺ​ដោយ​សារ​កំណើន​ប្រមាណ​ ​៨៩%​ ​នៃ​ការ​បញ្ជា​ទិញ​ទំនិញ​ពី​ ​Amazon​ ​កាល​ពី​ចុង​ឆ្នាំ​ ​២០១៧​ ​កំឡុង​ពេល​បុណ្យ​ ​Thanksgiving​ ​របស់​អាមេរិក។

ក្រៅ​ពី​ ​Amazon​ ​លោក​ ​Jeff Bezos​ ​ក៏​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​Blue Origin​ ​ដែល​ត្រៀម​ដំណើរការ​សេវា​នាំ​ភ្ញៀវ​ទៅ​អវកាស​ ​និង​ជា​ម្ចាស់​កាសែត​ដ៏​ពេញ​និយម​របស់​ប្រជាជន​អាមេរិក​ ​Washington Post ។

ការ​ឡើង​កាន់​ដំណែង​ជា​មហាសេដ្ឋី​លេខ​មួយ​ ក្នុង​លោក​ទ្រព្យ​សម្បត្តិ​ ​១០៦​ ​ប៊ីលាន​ដុល្លារ​របស់​ ​Jeff Bezos​ ​នេះ​ ​គឺ​វ៉ា​ដាច់​ ​Bill Gates​ ​ដែល​នៅ​លេខ​ពីរ​ ​កំពុង​កាន់កាប់​ទ្រព្យ​សម្បត្តិ​ ​៩២​ ​ប៊ីលាន​ដុល្លារ ៕

ដោយ​ឡែក​លោក Bill Gates​ ​ត្រូវ​គេ​វិភាគ​ឃើញ​ថា ​មាន​ទ្រព្យសម្បត្តិ​យ៉ាង​តិច​ ​១៥០​ ​ប៊ីលាន​ដុល្លារ​ ​ប្រសិន​បើ​គាត់​មិន​បរិច្ចាគ​ភាគហ៊ុន​ប្រមាណ​ ​៧០០​ ​លាន​ហ៊ុន ​របស់​ ​Microsoft​ ​ចាប់​ពី​ឆ្នាំ​ ​១៩៩៦​ ​ដែល​មាន​តម្លៃ​ ​២,៩​ ​ប៊ីលាន​ ​ដែល​តម្លៃ​នេះ​បច្ចុប្បន្ន​ស្មើ​ប្រមាណ​ ​៦១,៨​ ​ប៊ីលាន​ដុល្លារ ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឪពុករបស់Chrissy Teigen ធ្វើរឿងដ៏អស្ចារ្យមួយ ក្នុងថ្ងៃខួបកំណើ... - 11/12/2018 20:01
  • EKG និងលក្ខណៈពិសេស សុខភាពបេះដូង ផ្សេងទៀតមានលើ Apple Watch - 11/12/2018 19:52
  • ក្រុមហ៊ុនអាមេរិក នៅតែជាប់ឈ្មោះជាឈ្មួញ អាវុធលេខ១លើលោកដដែល សម្... - 11/12/2018 19:43
  • Google ពន្លឿនការបិទ Plus បន្ទាប់មានបញ្ហា ប្រព័ន្ធការការពារព័... - 11/12/2018 18:40
  • Instagram ចាប់ផ្តើមលក្ខណៈពិសេស នៃកម្មវិធីការជជែក ជាសំឡេង "wa... - 11/12/2018 17:23
  • ក្រុមហ៊ុន Airbus និងក្រុមហ៊ុន China Mobile ចាប់ផ្តើមដំណើរការ... - 11/12/2018 17:18
  • ជីប ម៉ុង ចំណាយថវិកា ១លានដុល្លារ សាងសង់​ សាលាធម្មសភា ក្នុងវត្... - 11/12/2018 17:07
  • ក្រុមអ្នកវិទ្យាសាស្រ្ត​ ពណ៌នាអំពីការរលាយថ្ម នៃភពព្រះច័ន្ទ - 11/12/2018 16:44
  • ទន្លេ ហូរកាត់ក្រោម ផែនទឹកកក ហ្គ្រីនឡេន ត្រូវបានតាមដាន - 11/12/2018 16:40
  • ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះ ថ្នាក់ចរាចរបំផុតនៅអាស៊ី - 11/12/2018 16:16
  • Top