ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ជប៉ុនតវ៉ាខ្លាំងៗ ចំពោះវត្តមាន នាវាយោធាចិន នៅក្បែរកោះមានជម្លោះ 

បរទេស៖ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការតវ៉ាចំពោះប្រទេសចិន បន្ទាប់ពីនាវាយោធាចិន មួយគ្រឿង ត្រូវបានគេ ប្រទះឃើញ នៅក្បែរក្រុមកោះមានជម្លោះ ក្នុងដែនសមុទ្រចិនខាងកើត និងបានអំពាវនាវឲ្យចិន ជៀងវាងនូវទង្វើដែលធ្វើឲ្យប៉ះពាល់ ដល់ភាពកំពុង តែប្រសើរឡើងនៃ ចំណងមិត្តភាពទ្វេភាគី។ 

ក្រសួងការពារជាតិជប៉ុន បាននិយាយថា នាវាចម្បាំងចិន មួយគ្រឿង ត្រូវបានគេប្រទះឃើញ នៅតាមដែនទឹក ដែលស្ថិតនៅជាប់នឹងទឹកដីជប៉ុន ជុំវិញក្រុមកោះ  Senkaku ដែលចិនហៅថាកោះ Diaoyu ប៉ុន្តែនាវានោះ មិនបានបំពានចូលមក ក្នុងដែនទឹកជប៉ុននោះទេ ហើយនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នេះដែរ គេក៏ប្រទះឃើញនាវមុជទឹកបរទេសមួយគ្រឿង នៅក្នុងតំបន់តែមួយជាមួយគ្នា និងទាំងពីរគ្រឿង បានចាកចេញពីតំបន់នោះ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ 

គួរបញ្ជាក់ថា យោងតាមប្រភពព័ត៌មាន ពីកាសែតរ៉យទ័រ ចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ប្រទេសជប៉ុន និងចិន មានជម្លោះជាមួយគ្នាជាយូរមកហើយ ជុំវិញរឿងក្រុមកោះគ្មានមនុស្សនៅតូចៗ ដែលកោះទាំងអស់នោះ នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ប៉ុន្តែចិនក៏អះអាងថា កោះទាំងនោះជាកម្មសិទ្ធិប្រទេសខ្លួនផងដែរ៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ប៉ូឡូញ ចាញ់សេណេហ្គាល់ លទ្ធផល១-២ នៃការប្រកួតWorld Cup ២០១៨ - 19/06/2018 23:59
  • ប៉ូឡូញ ស៊ុតបំប៉ៅសំណាញ់ ក្រុមសេណេហ្គាល់ នៅនាទីទី៨៥ នៃការប្រកួ... - 19/06/2018 23:51
  • សេណេហ្គាល់ នាំមុខប៉ូឡូញ ២-០បណ្តោះអាសន្ន នៅតង់ទី២ នៃការប្រកួត... - 19/06/2018 23:22
  • សេណេហ្គាល់ នាំមុខប៉ូឡូញ ១-០ បណ្តោះអាសន្ន នៅតង់ទី១នៃការប្រកួត... - 19/06/2018 22:53
  • ក្រុមជម្រើសជាតិ សេណេហ្គាល់ នាំមុខក្រុមជម្រើសជាតិ ប៉ូឡូញ ១-០ន... - 19/06/2018 22:43
  • ប៉ូឡូញបង្ហាញវត្តមានRobert និង Sadio Mane ពេលប៉ះសេណេហ្គាល់ យប... - 19/06/2018 21:48
  • Yuya Osako ជួយឲ្យជប៉ុន បាន៣ពិន្ទុ ក្រោយពីជប៉ុនឈ្នះ កំឡុំប៊ី២... - 19/06/2018 21:02
  • ការពិត Eliza Sam ចាកចេញពី TVB ព្រោះមានអ្នកដណ្តើម ដំណែងសំខាន់... - 19/06/2018 20:15
  • មានរបាយការណ៍ អះអាងថារុស្សី កំពុងអភិវឌ្ឍបន្ថែម កន្លែងស្តុកអាវ... - 19/06/2018 20:08
  • កំឡុំប៊ីតាមស្មើជប៉ុន ១-១បណ្តោះអាសន្ន តង់ទី១ ខណៈ Carlos Sanch... - 19/06/2018 19:53
  • X

    ads

    Top