ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមហ៊ុនសាំស៊ុង ប្រាប់អ្នករាយការណ៍អាមេរិកថា “យើងមិនមែនជាកូរ៉េខាងជើង”

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិខ្នាតយក្ស របស់កូរ៉េខាងត្បូង សាំស៊ុង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស ចំពោះសេចក្តីថ្លែងការណ៍ ពីអ្នកសារព័ត៌មានអាមេរិកមួយរូប ដែលបានប្រៀបធៀបក្រមហ៊ុនខ្លួន ទៅនឹងរដ្ឋាភិបាលក្នុងប្រទេសកុម្មុយនិស្តឯកោ កូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានទីក្រុងសេអ៊ូល Money Today បានរាយការណ៍ថា ការិយាល័យទំនាក់ទំនងរបស់ក្រុមហ៊ុនសាំស៊ុង បាននិយាយថា អ្នកកាសែតសហរដ្ឋអាមេរិក លោក Geoff Cain បានបង្កើតនូវសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវ មិនផ្អែកលើការពិតជាក់ស្តែង និងថា សេចក្តីថ្លែងការណ៍មួយចំនួន ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ការិយាល័យសាំស៊ុង កាលពីឆ្នាំ២០០៩ គឺជារឿងមិនពិត។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយ នាពេលថ្មីៗនេះ ជាមួយកាសែត Hankyoreh លោក Cain បានពិពណ៌នាដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ការិល័យក្រុមហ៊ុនសំាស៊ុង កាលពី៨ឆ្នាំមុន និងថាបានឃើញពាក្យពេចន៍កោតសរសើរលោក Lee Kun-hee ជានាយកសាំស៊ុង មាននៅទូទាំងក្រុមហ៊ុន ព្រមទាំងបានប្រៀបប្រដូច ក្រុមហ៊ុនបច្ចេកវិទ្យានេះ ទៅនឹងប្រទេសកូរ៉េខាងជើងទៀតផង៕ 
 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ង៉ែត រដ្ឋា និង សៅ វណ្ណាប្រជែងបាន កៅអីសម្រាប់ វគ្គពាក់កណ្ដាលផ... - 18/12/2017 10:14
  • ចាន់នីកា ទោះល្បីស​ម្រា​ប់ ​​​ប្ល​​ង់​សិ​ច​​ស៊ី​ ​ឬ​ អា​​ស​​... - 18/12/2017 10:06
  • ក្រុមបាល់ទាត់ យុវជនព្រែកតាកូវ លើកពានរង្វាន់ SCT League 2017-... - 18/12/2017 09:56
  • Rolling FC ឈ្នះជើងឯក ខណៈ Home Sport FC ជាប់ជើងឯករង នៅមណ្ឌលភ្... - 18/12/2017 09:44
  • ការចាក់​ម្ជុរ​វិទ្យាសាស្ត្រ ​អាច​ឆ្លង​ជំងឺ​ដែរ​ទេ ​? - 18/12/2017 09:41
  • ស្អែកជាថ្ងៃគម្រប់ខួបទី៧ឆ្នាំ នៃការស្លាប់របស់មេដឹកនាំ កូរ៉េខា... - 18/12/2017 09:19
  • ក្រុមហ៊ុន Raytheon ចុះកុងត្រាផ្គត់ផ្គង ប្រព័ន្ធមីស៊ីលប្រឆាំង... - 18/12/2017 09:16
  • GM នឹងបន្ថែមមុខងារ សម្រាប់ការបញ្ជាទិញកាហ្វេ Starbuck ពេលអ្នក... - 18/12/2017 09:14
  • របាំង​ការពារ​ពន្លឺ ​អាច​ជួយ​ការពារ​ខួរក្បាល​ របស់​អ្នកជំងឺ​ដ... - 18/12/2017 09:11
  • Man City បន្តឯកទក្តកម្ម១៦ប្រកួត មិនដែលចាញ់ និងបន្តនាំមុខគេក្... - 18/12/2017 08:05
  • Top