ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាមេរិក បើកការវាយប្រហារ ដោយកូន យន្តហោះគ្មានមនុស្សបើក នៅប្រទេសសូម៉ាលី ចំនួន៣ដង ក្នុងពេលតែមួយថ្ងៃ

បរទេស៖កងកម្លាំងយោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹងថា ពួកគេបានប្រើប្រាស់ កូនយន្តហោះគ្មាន មនុស្សបើក វាយប្រហារចំនួន៣ដង ក្នុងរយៈពេល ២៤ម៉ោង នៅប្រទេសសូម៉ាលី ដែលនេះ ជាការបង្កើនយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងក្រុម ឧទ្ទាមឥស្លាមជ្រុលនិយម អាល់សាបាបា និងក្រុមរដ្ឋឥស្លាមជ្រុលនិយម។ 

មន្ត្រីនាំពាក្យឲ្យទីបញ្ជាការ យោធាអាមេរិក ប្រចាំនៅអាហ្វ្រិក បានប្រាប់កាសែត Associated Press ថា ការវាយប្រហារតាមអាកាស ដោយកូនយន្តហោះគ្មានមនុស្សបើកនោះ បានសម្លាប់សកម្មប្រយុទ្ធ ជ្រុលនិយមជាច្រើននាក់ ហើយបូករួមទាំងការវាយប្រហារនេះ រហូតមកដល់បច្ចុប្បន្ន អាមេរិកបានបើកការវាយប្រហារ តាមអាកាសចំនួន២៦លើក ប្រឆាំងក្រុមជ្រុលនិយម នៅប្រទេសសូម៉ាលី ក្នុងឆ្នាំ២០១៧នេះ។ 

គួរបញ្ជាក់ថា អាល់សាបាបា ដែលជាក្រុមជ្រុលនិយមឥស្លាមដ៏សាហាវបំផុតប្រចាំតំបន់អាហ្វ្រិក តាមសេចក្តីរាយការណ៍ ត្រូវបានគេថ្កោលទោស ពីបទបំផ្ទុះគ្រាប់បែកដ៏ធំមួយ នៅទីក្រុង Mogadishu  កាលពីខែមុន សម្លាប់មនុស្សអស់ ជាង៣៥០នាក់ ដែលនោះ គឺជាការវាយប្រហារ ដ៏អាក្រក់បំផុត នៅក្នុងប្រទេសសូម៉ាលី និងជាការវាយប្រហារ ដែលបណ្ដាលឲ្យស្លាប់ច្រើនបំផុត ក្នុងពិភពលោក រយៈពេលប៉ុន្មានឆ្នាំមកនេះ៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ផ្ទះល្វែងជាន់ក្រោម ដាក់លក់ ទីតាំងស្ថិតនៅខាងក្រោយ រោងកុនលុច (... - 19/11/2017 08:51
  • គ្រូ​ Chelsea ប្រាប់​មូលហេតុ ​ដែល​មិន​កោរ​ពុក​ចង្កា​​​ - 19/11/2017 08:47
  • ច្បាប់​ន័រវែស​ ​ផាក​តាម​ទ្រព្យ ធ្វើ​ឲ្យ​មហាសេដ្ឋី ​អស់៣​ម៉ឺន... - 19/11/2017 08:45
  • សហរដ្ឋអាមេរិក គ្រោងលក់មីស៊ីលប្រភេទ Patriot Missile ទៅឲ្យប៉ូឡ... - 19/11/2017 08:37
  • ភ្ញាក់ផ្អើល! ស្ត្រី​នៅកុលសម្ព័ន្ធ​មួយ ត្រូវ​កាត់​ម្រាមដៃ​ខ្ល... - 19/11/2017 08:36
  • Arsenal និងEverton ប្រជែងគ្នាចង់បានកីឡាករ របស់ Middlesbrough... - 19/11/2017 08:34
  • Rain ប្រកាសចេញបទចម្រៀងថ្មី បែបខូចចិត្តនៅចុងខែនេះ - 19/11/2017 08:31
  • ក្រុមហុ៑ន CL ប្រកាសលក់ដី នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ជ... - 19/11/2017 08:31
  • អត់​លុយ​សង​ធនាគារ ទូរសព្ទ​ទៅ​ប៉ូលិស​ថា​ ​មាន​គេ​បង្កៃ​គ្រាប់... - 19/11/2017 08:30
  • Apple​ ​ចេញ​ ​iOS 11.1.2​ ​ជំនាន់​ថ្មី​ ​កែ​កំហុស​លើ​ ​iPhon... - 19/11/2017 08:23
  • Top