ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

អស្ចារ្យណាស់អ្នកវិទ្យាសាស្ត្រ កំពុងផ្សាំខួរក្បាលមនុស្សក្នុង ទំហំដ៏តូចមួយចូលទៅក្នុង ក្បាលរបស់សត្វកណ្តុរ

បរទេស:គេហទំព័ររបស់The Sunចេញផ្សាយកាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកាម្សិលមិញ បានឲ្យដឹងថាអ្នកឯក ទេសខាងជីវវេជ្ជ សាស្ត្រ នៅសកលវិទ្យាល័យStandfordសហរដ្ឋអាមេរិកបាននិយាយថានាថ្ងៃអនាគតកណ្តុរនៅ មន្ទីរពិសោធ គឺនឹងអាចមាន សមត្ថភាពការគិតស្រដៀងទៅនឹងមនុស្សលោកធម្មតាយើងខណៈដែលការងារស្រាវជ្រាវមួយកំពុងត្រូវបានចាប់ផ្តើមធ្វើឡើង។

ប្រភពដដែលបានសរសេរទៀតថាខួរក្បាលរបស់មនុស្សក្នុងទំហំដ៏តូចមួយដែលនឹងត្រូវបានចាក់ចូលទៅក្នុង សត្វកណ្តុរ នៅមន្ទីរពិសោធដើម្បីធ្វើការស្រាវជ្រាវនោះបានក្លាយទៅជាប្រធានបទជជែក ដេញដោលគ្នារវាងក្រុមអ្នកវិទ្យាសាស្ត្រ ជា ពិសេសទៅលើក្រមសីលធម៌ដោយក្នុងចំណោមអ្នកវិទ្យាសាស្ត្រមួយចំនួនបានកើតមានការព្រួយបារម្ភថាវា ពិតជាអាច ផ្តល់ឱ្យសត្វ កកេរប្រភេទនេះនូវសមត្ថភាពក្នុងការគិតនិងកើតមានសតិសម្បជញ្ញៈដូចទៅនឹងមនុស្ស។

ប៉ុន្តែបើយោងតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្ដ្រដែលធ្វើការស្រាវជ្រាវទៅលើករណីនេះបានសង្ឃឹមថា លទ្ធផលនឹង អាចជួយយើងឱ្យយល់ច្បាស់អំពីប្រភេទនៃការរងរបួសរបស់ខួរក្បាលនិងពីរបៀបព្យាបាលជំងឺខួរក្បាលនានា។
ប៉ុន្តែអ្នកឯកទេសព្រមានថាខួរក្បាលរបស់មនុស្សកាន់តែច្រើនដែលយើងបញ្ចូលទៅក្នុងកណ្តុរវានឹងមាន សមត្ថភាពកាន់ តែដូចមនុស្សលោកឡើង៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កូរ៉េខាងជើង បដិសេធ​ មិនធ្វើការចរចារ ស្តីពីអាវុធនុយក្លេអ៊ែ  - 19/11/2017 09:48
  • ផ្ទះល្វែងជាន់ក្រោម ដាក់លក់ ទីតាំងស្ថិតនៅខាងក្រោយ រោងកុនលុច (... - 19/11/2017 08:51
  • គ្រូ​ Chelsea ប្រាប់​មូលហេតុ ​ដែល​មិន​កោរ​ពុក​ចង្កា​​​ - 19/11/2017 08:47
  • ច្បាប់​ន័រវែស​ ​ផាក​តាម​ទ្រព្យ ធ្វើ​ឲ្យ​មហាសេដ្ឋី ​អស់៣​ម៉ឺន... - 19/11/2017 08:45
  • សហរដ្ឋអាមេរិក គ្រោងលក់មីស៊ីលប្រភេទ Patriot Missile ទៅឲ្យប៉ូឡ... - 19/11/2017 08:37
  • ភ្ញាក់ផ្អើល! ស្ត្រី​នៅកុលសម្ព័ន្ធ​មួយ ត្រូវ​កាត់​ម្រាមដៃ​ខ្ល... - 19/11/2017 08:36
  • Arsenal និងEverton ប្រជែងគ្នាចង់បានកីឡាករ របស់ Middlesbrough... - 19/11/2017 08:34
  • Rain ប្រកាសចេញបទចម្រៀងថ្មី បែបខូចចិត្តនៅចុងខែនេះ - 19/11/2017 08:31
  • ក្រុមហុ៑ន CL ប្រកាសលក់ដី នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ជ... - 19/11/2017 08:31
  • អត់​លុយ​សង​ធនាគារ ទូរសព្ទ​ទៅ​ប៉ូលិស​ថា​ ​មាន​គេ​បង្កៃ​គ្រាប់... - 19/11/2017 08:30
  • Top