ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ជប៉ុន នៅតែជាប្រទេសមួយ ស្ថិតក្នុងបញ្ជីគ្រប់គ្រង របស់អាមេរិក សម្រាប់វិស័យរូបិយប័ណ្ណ

វ៉ាស៊ីនតោនត៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានបន្ដរក្សា ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង អាល្លឺម៉ង់ និងស្វីស នៅក្នុងបញ្ជីនៃបណ្តាប្រទេសដែលខ្លួនត្រួតពិនិត្យលើអ្វី ដែលខ្លួនហៅថា ការអនុវត្តរូបិយប័ណ្ណ ដែលមិនមានយុត្តិធម៌ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

នាយកដ្ឋានរតនាគារអាមេរិកបានឲ្យដឹងផងដែរថា ​ស្របតាមការព្រួយបារម្ភរបស់​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ​ លើឱនភាពពាណិជ្ជកម្មអាមេរិក ជាមួយជប៉ុន ចិន និងដៃគូពាណិជ្ជកម្មដ៏សំខាន់ផ្សេងទៀត ដោយក្រសួងខាងបានបញ្ជាក់ថា"រតនាគារអាមេរិកនៅតែមានការព្រួយបារម្ភ ដោយសារតែភាពមិនស្មើគ្នានៃអតុល្យភាពពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអាមេរិក និងជប៉ុន" ។

នាយកដ្ឋានខាងលើ បានចេញការព្រមានមុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ​ ទៅកាន់ប្រទេសជប៉ុន និងបណ្តាប្រទេសនៅអាស៊ីចំនួន៤ ទៀតនៅខែក្រោយ ដោយបង្កើនលទ្ធភាព ដែលប្រធានាធិបតីអាមេរិក នឹងជំរុញទីក្រុងតូក្យូ ឲ្យកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ផ្ទះល្វែងជាន់ក្រោម ដាក់លក់ ទីតាំងស្ថិតនៅខាងក្រោយ រោងកុនលុច (... - 19/11/2017 08:51
  • គ្រូ​ Chelsea ប្រាប់​មូលហេតុ ​ដែល​មិន​កោរ​ពុក​ចង្កា​​​ - 19/11/2017 08:47
  • ច្បាប់​ន័រវែស​ ​ផាក​តាម​ទ្រព្យ ធ្វើ​ឲ្យ​មហាសេដ្ឋី ​អស់៣​ម៉ឺន... - 19/11/2017 08:45
  • សហរដ្ឋអាមេរិក គ្រោងលក់មីស៊ីលប្រភេទ Patriot Missile ទៅឲ្យប៉ូឡ... - 19/11/2017 08:37
  • ភ្ញាក់ផ្អើល! ស្ត្រី​នៅកុលសម្ព័ន្ធ​មួយ ត្រូវ​កាត់​ម្រាមដៃ​ខ្ល... - 19/11/2017 08:36
  • Arsenal និងEverton ប្រជែងគ្នាចង់បានកីឡាករ របស់ Middlesbrough... - 19/11/2017 08:34
  • Rain ប្រកាសចេញបទចម្រៀងថ្មី បែបខូចចិត្តនៅចុងខែនេះ - 19/11/2017 08:31
  • ក្រុមហុ៑ន CL ប្រកាសលក់ដី នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ជ... - 19/11/2017 08:31
  • អត់​លុយ​សង​ធនាគារ ទូរសព្ទ​ទៅ​ប៉ូលិស​ថា​ ​មាន​គេ​បង្កៃ​គ្រាប់... - 19/11/2017 08:30
  • Apple​ ​ចេញ​ ​iOS 11.1.2​ ​ជំនាន់​ថ្មី​ ​កែ​កំហុស​លើ​ ​iPhon... - 19/11/2017 08:23
  • Top