ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ស្របពេល មានភាពតានតឹង ជាមួយកូរ៉េខាងជើង លោក Jim Mattis នឹងធ្វើទស្សនកិច្ចមូលដ្ឋានអាវុធនុយក្លេអ៊ែ សហរដ្ឋអាមេរិក 

បរទេស៖រដ្ឋមន្ត្រីការពាជាតិ សហរដ្ឋអាមេរិក លោក Jim Mattis តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅទស្សនកិច្ច មូលដ្ឋានអាវុធនុយក្លេអ៊ែ នៅសប្ដាហ៍នេះ ស្របពេលដែលកងកម្លាំងយោធា ក្នុងតំបន់ប៉ាស៊ីហ្វិក នៅតែស្ថិតនៅក្នុងភាពប្រកាសអាសន្ននៅឡើយ បន្ទាប់ពីការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែនកូរ៉េខាងជើង នៅដើមខែនេះ។ 

យោងតាមប្រភពព័ត៌មានពី Yahoo News ចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លោក Mattis នៅថ្ងៃពុធនេះ នឹងធ្វើទស្សនកិច្ច នៅមូលដ្ឋានទ័ពអាកាស Minot Air ស្ថិតក្នុងរដ្ឋ North Dakota ដែលគ្រប់គ្រង់មីស៊ីលផ្លោងឆ្លងទ្វីប ដាក់ពង្រាយនៅទូទាំងរដ្ឋ និងជាមូលដ្ឋាននៃយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ដែលមានសមត្ថភាពបាញ់មីស៊ីលនុយក្លេអ៊ែ។

ចំណែកនៅថ្ងៃព្រហស្បតិ៍វិញ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិករូបនេះ តាមសេចក្តីរាយការណ៍ គ្រោងនឹងធ្វើដំណើរទៅទស្សនកិច្ច នៅទីបញ្ជាការយុទ្ធសាស្ត្រសហរដ្ឋអាមេរិក ស្ថិតនៅក្នុងទីក្រុង Omaha រដ្ឋ Nebraska ជាទីបញ្ជាការយោធាកណ្ដាល ដែលនឹងគ្រប់គ្រងដំណើរការសង្គ្រាមនុយក្លេអ៊ែ៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ថៃរកឃើញអ្នកដែល ជួយលោកស្រី យីង ឡាក់ ឲ្យរត់បន្ទាប់ពីប៉ូលីស ជាន... - 24/09/2017 11:43
  • កន្លែងផលិតស្រាក្រហម តម្លៃខ្ទង់លានរបស់នាង ត្រចៀកកាំ ត្រូវបានប... - 24/09/2017 11:40
  • Ronaldo លេង​១៨០​នាទី​ និង​ស៊ុត​២០​ជើង ​តែ​មិន​ទាន់​បាន​១​គ្រ... - 24/09/2017 10:58
  • ក្រុម​ខ្លាំង​ៗ​នៅ​អង់គ្លេស ​សុទ្ធ​តែ​កើប​៣​ពិន្ទុ​ យប់​មិញ - 24/09/2017 10:56
  • ពលរដ្ឋអាមេរិក ជិតពាក់កណ្តាល មិនបានដឹងទេថាកោះ Puerto Rican ក៏... - 24/09/2017 10:53
  • គ្រាប់បែកសម័យសង្គ្រាមលោកទី២ ទំងន់ជាង៥០០គីឡូក្រាម ត្រូវបានគេជ... - 24/09/2017 10:39
  • Boeing៖ ក្រុមហ៊ុនអាកាសចរណ៍ មានតម្លៃថោក ការជំរុញតម្រូវការ យន្... - 24/09/2017 10:22
  • ទិដ្ឋភាព​ខ្មោច​ឡាន​​​ រាប់​​ម៉ឺន​គ្រឿង​ រងគ្រោះ​ដោយ​សារ​ព្យុ... - 24/09/2017 10:19
  • ថ្ងៃទី២៣ខែកញ្ញាឆ្នាំ១៨៤៦ ភពណិបទូន ជាភពទី៨ ដែលត្រូវបានគេរកឃើញ... - 24/09/2017 10:02
  • ស្ត្រីមានទ្រព្យសម្បតិ្តច្រើនជាងគេ លើលោក Liliane បាត់បង់ជីវិត... - 24/09/2017 09:47
  • Top