ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

កូរ៉េខាងត្បូង ធ្វើសមយុទ្ធមីស៊ីល ស្របពេលមាន ការគម្រាមកំហែង ពីកូរ៉េខាងជើង

បរទេស៖កូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ ទើបបាននិយាយឲ្យដឹង នៅថ្ងៃពុធនេះថា ខ្លួនទើបបានធ្វើសមយុទ្ធ បាញ់គ្រាប់ ពិតដំបូងមួយ សម្រាប់មីស៊ីលបាញ់ ចេញពីអាកាសដ៏ទំនើប ដែលនឹងជួយពង្រឹងសមត្ថភាព វាយប្រហារ ការពារទុកមុនរបស់ខ្លួន ប្រឆាំងនឹងប្រទេស កូរ៉េខាងជើង ក្នុងករណីមានវិបត្តិផ្ទុះឡើង។

យោងតាមប្រភពពី Yahoo News ចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ មីស៊ីលប្រភេទ Taurus ដែលបាញ់ចេញពីយន្តហោះចម្បាំង F-15 នេះ គឺត្រូវបានផលិតដោយ ក្រុមហ៊ុនអាល្លឺម៉ង់ Taurus Systems មានរយៈចម្ងាយវាយប្រហារ ជាអតិបរិមា៥០០គីឡូម៉ែត្រ និងមានបំពាក់ដោយបច្ចេកវិទ្យាបំបាំងកាយ ដែលជួយឲ្យវាគេផុតពី ការចាប់សញ្ញាបានរបស់រ៉ាដា មុនវាយប្រហារគោលដៅ នៅកូរ៉េខាងជើង។

សូមជម្រាបផងដែរថា តាមសេចក្តីរាយការណ៍ កូរ៉េខាងត្បូង កំពុងតែពន្លឿនសន្ទុះកិច្ចប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន ក្នុងទីចំពោះមុខដែលមាន ការធ្វើតេស្តនុយក្លេអ៊ែលើកទី៦របស់កូរ៉េខាងជើង ដ៏មានថាមពលខ្លាំងក្លាបំផុត កាលពីថ្ងៃទី០៣ ខែកញ្ញា៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ថៃរកឃើញអ្នកដែល ជួយលោកស្រី យីង ឡាក់ ឲ្យរត់បន្ទាប់ពីប៉ូលីស ជាន... - 24/09/2017 11:43
  • កន្លែងផលិតស្រាក្រហម តម្លៃខ្ទង់លានរបស់នាង ត្រចៀកកាំ ត្រូវបានប... - 24/09/2017 11:40
  • Ronaldo លេង​១៨០​នាទី​ និង​ស៊ុត​២០​ជើង ​តែ​មិន​ទាន់​បាន​១​គ្រ... - 24/09/2017 10:58
  • ក្រុម​ខ្លាំង​ៗ​នៅ​អង់គ្លេស ​សុទ្ធ​តែ​កើប​៣​ពិន្ទុ​ យប់​មិញ - 24/09/2017 10:56
  • ពលរដ្ឋអាមេរិក ជិតពាក់កណ្តាល មិនបានដឹងទេថាកោះ Puerto Rican ក៏... - 24/09/2017 10:53
  • គ្រាប់បែកសម័យសង្គ្រាមលោកទី២ ទំងន់ជាង៥០០គីឡូក្រាម ត្រូវបានគេជ... - 24/09/2017 10:39
  • Boeing៖ ក្រុមហ៊ុនអាកាសចរណ៍ មានតម្លៃថោក ការជំរុញតម្រូវការ យន្... - 24/09/2017 10:22
  • ទិដ្ឋភាព​ខ្មោច​ឡាន​​​ រាប់​​ម៉ឺន​គ្រឿង​ រងគ្រោះ​ដោយ​សារ​ព្យុ... - 24/09/2017 10:19
  • ថ្ងៃទី២៣ខែកញ្ញាឆ្នាំ១៨៤៦ ភពណិបទូន ជាភពទី៨ ដែលត្រូវបានគេរកឃើញ... - 24/09/2017 10:02
  • ស្ត្រីមានទ្រព្យសម្បតិ្តច្រើនជាងគេ លើលោក Liliane បាត់បង់ជីវិត... - 24/09/2017 09:47
  • Top