ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

រុស្សីនឹងមានរថក្រោះបន្ថែម ប្រមាណជា ៦០០០គ្រឿងទៀត នៅក្នុងជួរទ័ពរបស់ខ្លួន

បរទេស: ប្រភពព័ត៌មានចេញផ្សាយដោយគេហទំព័រ របស់ The National Interest កាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ប្រទេសរុស្សីកំពុងធ្វើការសម្រួច នូវកងកម្លាំងប្រយុទ្ធរបស់ខ្លួន តាមរយៈការទាញយកប្រើប្រាស់ឡើងវិញ នូវរថក្រោះដែលសល់ពីសម័យសហភាពសូវៀត ដែលគ្រោងនឹងយកទៅបោះចោល។

កាលពីឆ្នាំទៅរដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាស អំពីគម្រោងផែនការ ក្នុងការបញ្ជូនរថក្រោះ របស់សហភាពសូវៀត ប្រមាណជា១០០០០គ្រឿង ទៅបោះបង់ចោល នៅទីលានសំណល់សល់ពីសង្គ្រាមរបស់ខ្លួន ប៉ុន្តែក្រោយមកជឿជាក់ថា ចំនួននេះនឹងត្រូវកាត់បន្ថយ មកត្រឹមតែ៤០០០គ្រឿងប៉ុណ្ណោះ ដែលនឹងត្រូវយកទៅចោល។

យោងតាមការអះអាងរបស់មេបញ្ជាការជាន់ខ្ពស់មួយរូប របស់ក្រសួងការពារជាតិរុស្សី គឺលោក Alexander Shevchenko បានថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក TASS ថា តាមគ្រោងការរថក្រោះទាំងនោះ នឹងត្រូវយកទៅបោះចោលទាំងស្រុង ឲ្យបាន នៅត្រឹមឆ្នាំ២០២០ ប៉ុន្តែដោយសារតម្រូវការ ផ្នែកការពារជាតិកើនឡើង ទើបរដ្ឋាភិបាល សម្រេចផ្លាស់ប្តូរផែនការ និងរក្សាទុករថក្រោះម៉ូដែលចាស់ ទាំង៦០០០វិញ និងយកវាមកអភិវឌ្ឍបន្ថែមបច្ចេកវិទ្យា សម្រាប់ប្រើប្រាស់ឡើងវិញ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ថៃរកឃើញអ្នកដែល ជួយលោកស្រី យីង ឡាក់ ឲ្យរត់បន្ទាប់ពីប៉ូលីស ជាន... - 24/09/2017 11:43
  • កន្លែងផលិតស្រាក្រហម តម្លៃខ្ទង់លានរបស់នាង ត្រចៀកកាំ ត្រូវបានប... - 24/09/2017 11:40
  • Ronaldo លេង​១៨០​នាទី​ និង​ស៊ុត​២០​ជើង ​តែ​មិន​ទាន់​បាន​១​គ្រ... - 24/09/2017 10:58
  • ក្រុម​ខ្លាំង​ៗ​នៅ​អង់គ្លេស ​សុទ្ធ​តែ​កើប​៣​ពិន្ទុ​ យប់​មិញ - 24/09/2017 10:56
  • ពលរដ្ឋអាមេរិក ជិតពាក់កណ្តាល មិនបានដឹងទេថាកោះ Puerto Rican ក៏... - 24/09/2017 10:53
  • គ្រាប់បែកសម័យសង្គ្រាមលោកទី២ ទំងន់ជាង៥០០គីឡូក្រាម ត្រូវបានគេជ... - 24/09/2017 10:39
  • Boeing៖ ក្រុមហ៊ុនអាកាសចរណ៍ មានតម្លៃថោក ការជំរុញតម្រូវការ យន្... - 24/09/2017 10:22
  • ទិដ្ឋភាព​ខ្មោច​ឡាន​​​ រាប់​​ម៉ឺន​គ្រឿង​ រងគ្រោះ​ដោយ​សារ​ព្យុ... - 24/09/2017 10:19
  • ថ្ងៃទី២៣ខែកញ្ញាឆ្នាំ១៨៤៦ ភពណិបទូន ជាភពទី៨ ដែលត្រូវបានគេរកឃើញ... - 24/09/2017 10:02
  • ស្ត្រីមានទ្រព្យសម្បតិ្តច្រើនជាងគេ លើលោក Liliane បាត់បង់ជីវិត... - 24/09/2017 09:47
  • Top