ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ឆ្នាំ​ ​២០២១​ ​បច្ចេកវិទ្យា​ ​AI​ ​នឹង​យក​ការងារ ​មនុស្ស​ជាង​ ​៨០​ ​ម៉ឺន​កន្លែង

និយាយ​ពី​បច្ចេកវិទ្យា​ ​AI​ ​ដែល​ប្រតិបត្តិការ​ ដោយ​មនុស្សយន្ត​ ​សព្វថ្ងៃ​កំពុង​ឆក់​យក​តំណែង​ការងារ ​របស់​មនុស្ស​ជា​ច្រើន​ ​រហូត​ដល់​ការ​សិក្សា​របស់​ ​IDC​ ​(International Data Corporation)​ ​និង​ដៃ​គូរ​អង្គការ​ស្រាវជ្រា​ប្រមាណ​ ​១០០០​ ​កន្លែង​ជុំវិញ​ពិភពលោក​ ​បង្ហាញ​ថា​ ​ការងារ​មនុស្ស​ ​៨២៣ ៧៣៤​ ​កន្លែង​នឹង​ត្រូវ​បាត់បង់​ ​នឹង​ជំនួស​ដោយ​បច្ចេកវិទ្យា​ ​AI​ ​នា​ឆ្នាំ​ ​២០២១។


ប្រភព​ខាង​លើ​បន្ត​ទៀត​ថា​ ​"មុខ​តំណែង​ខ្លះ​ ​នឹង​ត្រូវ​បាន​គេ​ដក​ចោល​ ​ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​បង្កើត​ជា​ថ្មី​ ​ឫ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង" ។ បន្ថែម​ពី​នោះ​ ​វា​អាច​កើន​បន្ត​បន្ទាប់​​ដល់​ ​២​ ​លាន​តំណែង​។ ចំណូល​នៃ​បច្ចេកវិទ្យា​ ​AI​ ​ដែល​មាន​ការចូលរួម ​ជាមួយ​ក្រុមហ៊ុន​ ​CRM​ ​នឹង​មាន​ការ​កើន​ឡើង​ដល់​ ​១,១​ ​ពាន់​ពាន់​លាន​ដុល្លារ​ចាប់​ពី​ដើម​ឆ្នាំ​ ​២០១៧​ ​ដល់​ចុង​ឆ្នាំ​ ​២០២១។

រំលឹក​កាល​ពី​ឆ្នាំ​ ​២០១៥​ ​របាយការណ៍​របស់​ ​McKinsey​ ​បាន​ចុះ​ផ្សាយ​ថា​ ​ការងារ​ ​៤៥​ ​ភាគរយ​នឹង​ជំនួស​ដោយ​បច្ចេកវិទ្យា។​ ​ទន្ទឹម​ពេល​នោះ​ប្រធាន​សេដ្ឋកិច្ច​វិទូ​​នៃ​ធនាគារ​អង់គ្លេស​លោក​ ​Andy Haldane​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ការងារ​ប្រមាណ​ ​៨០​ ​លាន​តំណែង​ក្នុង​ទឹកដី​អាមេរិក​ ​និង​ ​១៥​ ​លាន​តំណែង​ក្នុង​ទឹកដី​ចក្រភព​អង់គ្លេស​អាច​នឹង​ត្រូវ​ជំនួស​ដោយ​មនុស្សយន្ត។

យ៉ាងណាមិញ​ ​បុគ្គល​ល្បី​ឈ្មោះ ​រួម​មាន​ ​CEO​ ​ក្រុមហ៊ុន​ ​Tesla​ ​លោក​ ​Elon Musk​ ​និង​លោក​ ​Bill Gates បាន​ចេញ​សារ​ព្រមាន​ជុំវិញ​រឿងរ៉ាវ​ មនុស្សយន្ត​ជំនួស​តំណែង​មនុស្ស​ ​ហើយ​ជំរុញ​ឲ្យ​មាន​ការ​យក​ពន្ធ​ ពី​មនុស្សយន្ត​ដូច​ទៅ​នឹង ​មនុស្ស​ធម្មតា​នា​ពេល​បច្ចុប្បន្ន​ដែរ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man City មិនសូវខ្វល់ទោះបីជា Walker មានតម្លៃទៅដល់៥០លានផោន ខណៈ... - 23/06/2017 19:41
  • ក្រុមហ៊ុន GA AIRCON របស់កម្ពុជា ទទួលបានសិទ្ធិ ជាតំណាង​ចែកចាយ... - 23/06/2017 19:09
  • លោក មៀច សុផាន់ណា ប្រធានសហព័ន្ធ កីឡាបាញ់កាំភ្លើង កម្ពុជាអំពាវ... - 23/06/2017 18:50
  • ស៊ូដង់ខាងត្បូង ដកបម្រាមសម្រាប់ អ្នកសារព័ត៌មានបរទេស - 23/06/2017 18:42
  • ដាក់ទោសអតីត មន្ត្រីការទូតជាន់ខ្ពស់ អាមេរិកមួយរូប ដែលលួចលាក់ប... - 23/06/2017 18:40
  • Chelsea នឹងចំណាយទឹកប្រាក់ ១០០លានផោន សម្រាប់កីឡាករខ្សែការពារ... - 23/06/2017 16:39
  • ក្រុមហុ៑ន CL ប្រកាសលក់ដី នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ជ... - 23/06/2017 16:39
  • មន្ត្រីសហរដ្ឋអាមេរិក៖កូរ៉េខាងជើង ធ្វើតេស្តម៉ាស៊ីនរ៉ុកកែត ដែល... - 23/06/2017 16:22
  • លោក មៀច សុផាន់ណា ក្លាយជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា... - 23/06/2017 15:57
  • បែកធ្លាយ! ប្រធានក្លឹប Real ថា Neymar ធ្លាប់ឆ្លងកាត់ការ ធ្វើត... - 23/06/2017 15:25
  • Top