ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

គួរឲ្យរន្ធត់ណាស់ មនុស្សចំនួន ៦២នាក់ បានស្លាប់ក្នុងហេតុការណ៍ ភ្លើងឆេះព្រៃ នៅព័រទុយហ្គាល់

ព័រទុយហ្គាល់៖ ប្រភពព័ត៌មានពីរដ្ឋាភិបាលបានឲ្យដឹងថា ហេតុការណ៍ភ្លើងឆេះព្រៃ ដ៏ធំមួយដែលបានកើត ឡើងចាប់តាំងពីថ្ងៃសៅរិ៍ កន្លងមក នៅក្នុងតំបន់ ភាគកណ្ដាល ប្រទេសព័រទុយហ្គាល់ បានបណ្ដាលឲ្យមាន មនុស្សស្លាប់ចំនួន ៦២នាក់ហើយ ដោយភាគច្រើននៃពួកគេ បានស្លាប់ក្នុងអំឡុងពេល កំពុងបើកបររថយន្ដ ខណៈព្យាយាមបើរត់គេចខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបបុរី Channel News Asia នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។

ហេតុការណ៍ភ្លើងឆេះព្រៃ បង្កឲ្យមានសោកនាដកម្ម ទ្រង់ទ្រាយធំនេះ ត្រូវបាននាកយរដ្ឋមន្រ្តី ព័រទុយហ្គាល់ លោក អានទីញ៉ូ ខូស្ដា លើកឡើងថា “នេះជាការចងចាំមួយ ដ៏ធំសម្រាប់យើង” ហើយហេតុការណ៍នេះដែរ បានកើតឡើងនៅក្នុងតំបន់ភ្នំ Pedrogao Crande មានចម្ងាយប្រហែលជា ២០០គីឡូម៉ែត្រ ភាគខាងជើង ឆៀងខាងលិចទីក្រុងលីសប៊ន។

ភាគច្រើន នៃជនរងគ្រោះស្លាប់ និងរបួស ត្រូវបានអណ្ដាតភ្លើង ឆាបឆេះនៅក្នុងរថយន្ដ របស់ពួកគេតែម្ដង ក្រោយពីពួកគេ ព្យាយាមបើរត់ ចេញពីគេហដ្ឋាន ដែលពោពេញទៅដោយ អណ្ដាតភ្លើង នៅក្នុងនោះដែរ លោកនាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ចំនួនអ្នកស្លាប់ អាចនឹងបន្ដកើនឡើងទៀត ពីព្រោះឥទ្ធិពល ភ្លើងនៅបន្ដលេបត្របាក់ ផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ ស្រយ៉ាលនៅឡើយ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • រដ្ឋធានីរបស់ប្រ៊ុយណេ ជាប់ចំណាត់លេខ៣ផ្តល់ការ រស់នៅប្រកបដោយ ផា... - 20/08/2017 19:48
  • កូរ៉េខាងជើងថ្កោលទោស អាមេរិក ចំពោះសំណើឲ្យអាមេរិកឡាទីន ផ្ដាច់ទ... - 20/08/2017 18:48
  • កូរ៉េខាងជើង បន្ទោសទៅលើការរួមគ្នា ធ្វើសមយុទ្ធយោធារវាង កូរ៉េខា... - 20/08/2017 18:46
  • Jesse Rodriguez ផ្លាស់មកអង់គ្លេសភ្លាមបំបាក់ Arsenal ភ្លាមជួយ... - 20/08/2017 17:41
  • កងកម្លាំងអាកាសទ័ពជើងទឹកអាមេរិក ជោគជ័យក្នុងការបាញ់មីស៊ីល LRAS... - 20/08/2017 17:36
  • ពលរដ្ឋស៊ីរី នៅក្រុងអេឡេពប៉ូ នាំគ្នាថ្លែងអំណរគុណរុស្ស៊ី - 20/08/2017 16:43
  • អាស៊ានអាយុ៥០ឆ្នាំ៖ តើមានអ្វីកើតឡើងបន្ទាប់ទៀត? - 20/08/2017 15:48
  • មេបញ្ជាការជើងទឹក សហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក បំពេញទ... - 20/08/2017 15:46
  • រុស្ស៊ី និយាយថា សមយុទ្ធជាមួយឥណ្ឌា មិនមែនប្រឆាំងចិន - 20/08/2017 15:34
  • កីឡាបាល់ឱបឆ្នើមបំផុត របស់នូវែលសេឡង់ Colin Meads បានស្លាប់ក្ន... - 20/08/2017 15:31
  • Top