ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

កូរ៉េខាងជើង ធ្វើការថ្កោលទោស និងថាមិនខ្លាច នាវាផ្ទុកយន្តហោះ USS Carl Vinson នោះទេ

កូរ៉េខាងជើង៖ ក្រោយពីមាន សេចក្តីរាយការណ៍ ជាច្រើនថា នាវាផ្ទុកយន្តហោះអាមេរិក និងក្រុមវាយប្រហាររបស់វា មិនបានបញ្ជូន ទៅកាន់ឧបទ្វីបកូរ៉េ ដូចដែលការ ប្រកាសទេនោះ រដ្ឋាភិបាលព្យុងយ៉ាង បាននិយាយអះអាង ដោយអំនួតថា ខ្លួនមិនខ្លាចនាវា ផ្ទុកយន្តហោះ USS Carl Vinson របស់អាមេរិកឡើយ។

ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង News 1 បានរាយការណ៍ថា កាសែតឃោសនា របស់ព្យុងយ៉ាង ឈ្មោះ Uriminzokkiri បានចេញនូវសេចក្តី ថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងវីដេអូឃ្លីប រយៈពេល៣នាទី ចំអកមើលងាយ ទណ្ឌកម្មអន្តរជាតិ មកលើប្រទេសខ្លួន ព្រមទាំងមានបង្ហាញ ដំណើរព្យុហយាត្រា ដែលកូរ៉េខាងជើង បានធ្វើនាពេលថ្មីៗនេះ ដែលនេះ គឺជាសារបញ្ជាក់ថា ការអភិវឌ្ឍសព្វាវុធ ព្យុងយ៉ាង គឺអនុវត្តធ្វើឡើង ដោយមិនខ្វល់ ពីទណ្ឌកម្មអ្វីឡើង ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងបញ្ជូន អាវុធទៅរារាំងគីម ជុងអ៊ុន កាលពីចុងសប្ដាហ៍កន្លងទៅ នាវាផ្ទុកយន្តហោះ USS Carl Vinson និងក្រុមប្រហាររបស់ខ្លួន មិនត្រូវបានបញ្ជូន មកឧបទ្វីបកូរ៉េ តែបែរជាត្រូវបានគេ បញ្ជូនឲ្យទៅកាន់ មហាសមុទ្រឥណ្ឌា ដើម្បីធ្វើសមយុទ្ធ ជាមួយនឹងអូស្ត្រាលី ទៅវិញ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • បញ្ញា សិទ្ធិ ​បកស្រាយការចោទថាមាន​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ សា... - 20/10/2017 18:50
  • Brad Pitt កំពុងតាមស្រលាញ់ នារីវ័យក្មេងម្នាក់មុខ ស្រដៀង Angel... - 20/10/2017 18:11
  • លេចឬព័ត៌មានថា សណ្ឋាគារធំបំផុតនៅកូរ៉េខាង ដែលទុកចោលជាង៣០ឆ្នាំ... - 20/10/2017 16:45
  • ទីភ្នាក់ងារអវកាសរបស់ជប៉ុន បានរកឃើញរូងថ្មចម្ងាយ ៥០ គីឡូម៉ែត្រ... - 20/10/2017 16:41
  • ការសិក្សា៖ជនជាតិអាមេរិក ៣ លាននាក់កាន់កាំភ្លើងជារៀងរាល់ថ្ងៃ - 20/10/2017 16:37
  • ដឹងរឿងពិត! Mbappe ចង់លេងជាមួយ Messi នៅ Barca - 20/10/2017 16:33
  • ផ្ទាំងគំនូរមិនគួរឲ្យជឿ៖ អាត្លាសបានបង្ហាញ ឲ្យឃើញផ្ទាំងគំនូរ ប... - 20/10/2017 16:21
  • Watford ប្រវត្តិទៅដល់ទឹកដី Chelsea គិតចាប់តាំងពីឆ្នាំ១៩៨៦ មិ... - 20/10/2017 16:19
  • Google អនុញ្ញាតឲ្យអតិថិជន ចូលទៅកាន់ទីអវកាស ជាមួយផែនទីរបស់ខ្... - 20/10/2017 15:21
  • កំសត់ណាស់! ពេលស្វាចំណាស់អាយុ៥៩ឆ្នាំ ជិតស្លាប់ជួបគ្នាជាមួយនឹង... - 20/10/2017 15:18
  • Top