ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អង្គការ KOIKA ផ្តល់សាលហ្វឹកហាត់​ តេក្វាន់ដូ មួយខ្នង នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា

ភ្នំពេញ៖ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក KIM WEON JIN​ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សាលហ្វឹកហាត់តេក្វាន់ដូ ដែលជាជំនួយរបស់អង្គការ KOIKA នាព្រឹកថ្ងៃ១២ ខែមករា ឆ្នាំ២០១៧នេះ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោក បណ្ឌិត ហង់ ជួន ណារ៉ុន បានថ្លែងអំណរគុណ ចំពោះលោក Jeong Yun Gil ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ KOIKA ​និងជាពិសេស តាមរយៈលោក KIM WEON JIN ជូនចំពោះ រាជរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍនៅកម្ពុជា និងដោយឡែក ប្រភេទកីឡាតេក្វាន់ដូ ដែលកន្លងមកពិភពលោក បានស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈប្រភេទកីឡាតេក្វាន់ដូនេះ គឺការដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ីហ្គេម និងការដណ្តើមបានសិទ្ធិជាផ្លូវការ ចូលរួមប្រកួតកីឡាអូឡាំពិក របស់វីរនារីតេក្វាន់ដូ ស៊ន សៀវម៉ី។

លោករដ្ឋមន្ត្រីបានបន្តថា សាលហ្វឹកហាត់តេក្វាន់ដូ ដ៏ថ្មីសន្លាងនេះ ពិតជាបានរួមចំណែក អភិវឌ្ឍប្រភេទកីឡាតេក្វាន់ដូ ឲ្យរីកចម្រើនថែមទៀត ព្រោះថាប្អូនៗ ក្មួយៗ ទាំងអស់ ​ក្រោយទទួលបានចំណេះពីទីនេះ គឺជាអ្នកផ្សព្វផ្សាយបន្តទៀត ពេលចេញទៅបម្រើការងារ តាមសាលារៀននានា នៅទូទាំងប្រទេស ​សូមបន្តបើកក្លឹបបង្ហាត់តេក្វាន់ដូ បន្ថែមទៀត។ សម្រាប់ពេលខាងមុខ ក្រសួងនឹងជំរុញវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បណ្តុះបណ្តាល ដល់កម្រិតឧត្ដមសិក្សា ហើយតេក្វាន់ដូជាមួយ ផងដែរ។

សាលហ្វឹកហាត់តេក្វាន់ដូនេះ មានទំហំ ១២មx ២៧ម ចំណាយថវិកាសរុប ៧១ ០៧៥ដុល្លារ ជាជំនួយរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ KOIKA ប្រចាំកម្ពុជា។ គិតមកដល់ឆ្នាំ២០១៧នេះ គរុសិស្សអប់រំកាយ និងកីឡាចំនួន២៨០នាក់ ហើយដែលទទួលបាន ការបណ្តុះបណ្តាលវិជ្ជាតេក្វាន់ដូ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការផ្លាស់ប្តូររដូវ បន្ទាប់ពីសម្រាលកូនរួច - 28/05/2017 09:48
  • “Juventus ​ការពារ​ខ្លាំង​មែន ប៉ុន្តែ​ចំណុច​ខ្សោយ​ នៅ​តែ​មាន”... - 28/05/2017 09:45
  • ហេតុផល ៧​យ៉ាង​ដែល ធ្វើឲ្យ​ឧត្តម​ភរិយាអ្នក ​មិន​សប្បាយ​ចិត្ត​ - 28/05/2017 09:08
  • គ្រោងឆ្អឹងចម្លែក របស់មនុស្សសម័យ បុរេប្រវត្តិ៥នាក់ត្រូវបាន រក... - 28/05/2017 09:05
  • Barcelona ​យក​ពាន Copa del Rey ​ជូន​ដំណើរ​លោក​ Luis Enrique... - 28/05/2017 08:58
  • អា​ការៈមិន​ស្រួល​ទាំង ៦ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​... - 28/05/2017 08:37
  • បំណែកយន្តហោះចម្បាំង Su-30 របស់ទ័ពអាកាសឥណ្ឌា រកឃើញនៅជិតព្រំដែ... - 28/05/2017 08:34
  • មក​ស្វែង​យល់​ពី​ការ​វិវត្ត​ Windows 1 ដល់​ Windows 10 អស់​រយ... - 27/05/2017 16:24
  • លោក កែវ រ៉េមី ៖ការប្រកួតជើងឯក ថ្នាលពានរង្វាន់ Warrior ”ឆ្នាំ... - 27/05/2017 16:00
  • រកឃើញ​មូលហេតុ​ពិតប្រាកដ​ថ្មី គួរឲ្យភ្ញាក់ផ្អើល ដែល​ស្រ្តីចិន... - 27/05/2017 15:27
  • Top