ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Sen Lit សុំសងសឹកយ៉េន ឌីណា នៅសង្វៀន SEATV នាល្ងាចថ្ងៃសុក្រ

ភ្នំពេញ៖កម្មវិធីប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិនៅសង្វៀនSEATV នាល្ងាចថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះអ្នកប្រដាល់ យ៉េន ឌីណា សមាគមកីឡាប្រដាល់ក្រសួងកសិកម្មត្រូវបានអ្នកប្រដាល់ថៃ Sen Lit សុំសងសឹកក្នុងប្រភេទទម្ងន់៦១ គីឡូក្រាម រីឯអ្នកប្រដាល់ ឡៅ ចិត្រា ស្វាគមន៍អ្នកប្រដាល់ថៃ Hong Fa ក្នុងប្រភេទទម្ងន់៥៤ គ.ក្រ។

Sen Lit ធ្លាប់វាយឈ្នះសារឿន ច័ន្ទ ក្លិបតាព្រហ្មមានជ័យ ឈ្នះឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ឈ្នះម៉ន ចាន់ដារ៉ា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ចាញ់ឌុម កែវដា ក្លិបម្កុដរាជសីហ៍ ចាញ់និងស្មើជាមួយសូត្រប៊ុនធី ក្លិបបក្សីស្លាបដែក ចាញ់ឆៃ សារ៉ា សមាគមកីឡាក្រសួងការពារជាតិ ចាញ់ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ និងចុង ក្រោយចាញ់យ៉េន ឌីណាដោយពិន្ទុ។

អ្នកប្រដាល់ថៃរូបនេះប្រកួតចំនួន៨៨លើក ឈ្នះ៦៧លើក ចាញ់១៩លើក និង ស្មើ៣លើក ។ អ្នកប្រដាល់ថៃរូបនេះ មិនពិបាកសងសឹកនឹង យ៉េន ឌីណា ណាស់ ព្រោះឌីណា រឹងមាំទាំងកាយសម្បទា ខ្លាំងទាំងស្នៀតប្រដាល់ ហើយវាយមិនប្រណីដៃថែមទៀត ។

យ៉េន ឌីណា មានកណ្តាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់និងជង្គង់ កែង ក៏ល្អថែមទៀត  ដោយឌីណាមានប្រវត្តិប្រកួតចំនួន៦៩លើក ឈ្នះ៦៥លើក និងចាញ់៤ លើកប៉ុណ្ណោះ ។

ចំណែកអ្នកប្រដាល់ ឡៅ ចិត្រា ស្វាគមន៍អ្នកប្រដាល់ថៃ Hong Fa ក្នុងប្រភេទទម្ងន់៥៤ គ.ក្រ ។ Hong Fa នេះ ជាអ្នក ប្រដាល់ចំណូលថ្មី និងជាអ្នកប្រដាល់ជើងចាស់នៅស្រុកថៃ ដែលមានប្រវត្តិប្រកួតចំនួន៧៤លើក ឈ្នះ៥៩លើក ចាញ់ ១៣លើក និងស្មើ២លើក ខណៈឡៅ ចិត្រា ប្រកួត ២៨លើក ឈ្នះ២២លើក ចាញ់៤លើក និងស្មើ២លើក ។ ឡៅ ចិត្រា ជាអ្នកប្រដាល់ដែលមានអំណោយផលល្អខាងកាយសម្បទា ។ គេល្អទាំងកណ្តាប់ដៃ ជង្គង់ និងកែង ។

ចំពោះការប្រកួតជាតិវិញអ្នកប្រដាល់ ធី តុងហ៊ី ក្លិបសាលវ័ន្តកីឡាសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់វ៉ែន សុវណ្ណ ក្លិបកង កេង មានរិទ្ធខេត្តបាត់ដំបងប្រកួតគ្នាក្នុងទម្ងន់៦៩ គីឡូក្រាម និងអ្នកប្រដាល់ គង់ វិរៈ ក្លិបសុភានូមានជ័យ ជួបអ្នក ប្រដាល់សាត ពុទ្ធីសូត្រ ក្លិបសម្បត្តិ គុនខ្មែរ ប្រកួតក្នុងទម្ងន់៥១គីឡូក្រាម ចំណែក អ្នកប្រដាល់ ឡុង សាមី ក្លិបខ្លារខិន មានរិទ្ធប្រកួតអ្នកប្រដាល់ស៊ុ សុខឡេង ក្លិបសាលវ័ន្តកីឡា ប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការផ្លាស់ប្តូររដូវ បន្ទាប់ពីសម្រាលកូនរួច - 28/05/2017 09:48
  • “Juventus ​ការពារ​ខ្លាំង​មែន ប៉ុន្តែ​ចំណុច​ខ្សោយ​ នៅ​តែ​មាន”... - 28/05/2017 09:45
  • ហេតុផល ៧​យ៉ាង​ដែល ធ្វើឲ្យ​ឧត្តម​ភរិយាអ្នក ​មិន​សប្បាយ​ចិត្ត​ - 28/05/2017 09:08
  • គ្រោងឆ្អឹងចម្លែក របស់មនុស្សសម័យ បុរេប្រវត្តិ៥នាក់ត្រូវបាន រក... - 28/05/2017 09:05
  • Barcelona ​យក​ពាន Copa del Rey ​ជូន​ដំណើរ​លោក​ Luis Enrique... - 28/05/2017 08:58
  • អា​ការៈមិន​ស្រួល​ទាំង ៦ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​... - 28/05/2017 08:37
  • បំណែកយន្តហោះចម្បាំង Su-30 របស់ទ័ពអាកាសឥណ្ឌា រកឃើញនៅជិតព្រំដែ... - 28/05/2017 08:34
  • មក​ស្វែង​យល់​ពី​ការ​វិវត្ត​ Windows 1 ដល់​ Windows 10 អស់​រយ... - 27/05/2017 16:24
  • លោក កែវ រ៉េមី ៖ការប្រកួតជើងឯក ថ្នាលពានរង្វាន់ Warrior ”ឆ្នាំ... - 27/05/2017 16:00
  • រកឃើញ​មូលហេតុ​ពិតប្រាកដ​ថ្មី គួរឲ្យភ្ញាក់ផ្អើល ដែល​ស្រ្តីចិន... - 27/05/2017 15:27
  • Top