ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

បេក្ខជនចូលរួមប្រកួតគំនូរ Logo និង Mascot SEA Games នៅមានកម្រិត

ភ្នំពេញ៖ កម្មវិធីប្រឡងប្រណាំងជ្រើសរើសគំនូរ Logo-Mascot សម្រាប់ប្រើប្រាស់ក្នុង SEA Games 2023 ហាក់មានការចាប់អារម្មណ៍នៅមានកម្រិត ដ្បិតមកទល់ពេលនេះ មានអ្នកទាក់ទងចូលរួមប្រកួតប្រជែងក្បែរ ១០នាក់ប៉ុណ្ណោះ ។ នេះបើតាមការឲ្យដឹងពីលោក  វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា រយៈពេលជាង ១ខែកន្លះហើយ ដែល CAMSOC បានដំណើរការកម្មវិធីប្រឡងប្រណាំងជ្រើសរើសគំនូរ Logo-Mascot SEA Games 2023 ប៉ុន្ដែមកទល់ពេលនេះ មានបេក្ខជនទាក់ទងចូលរួមប្រឡងប្រមាណជិត ១០នាក់ប៉ុណ្ណោះ ដែលចំនួននេះ គឺនៅមានកម្រិតទាបនៅឡើយ ។ ហេតុនេះ គណៈកម្មការបានអំពាវនាវដល់បេក្ខជនផ្សេងៗ រួសរាន់ចូលរួមឲ្យបានច្រើន ។

គួរបញ្ជាក់ថា ការប្រឡងប្រណាំងគំនូរ Logo និង Mascot នេះ គឺអនុញ្ញាឲ្យប្រជាពលរដ្ឋខ្មែរ ពិសេសបេក្ខជនវ័យ ១៥ឆ្នាំឡើង មានឱកាសបង្ហាញសមត្ថភាព និងស្នាដៃ សម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។ អ្វីដែលសំខាន់រាល់រូប Logo របស់បេក្ខជន ត្រូវមានបញ្ចូលនូវស្លាកសញ្ញាស៊ីហ្គេមពីមុន ខណៈរូប Mascot ត្រូវប្រើរូប “សុភាទន្សាយ” ជាសត្វតំណាង ។ ចំពោះការទទួលពាក្យ នឹងបញ្ចប់នៅថ្ងៃទី៣០-វិច្ឆិកា ។

ដោយឡែកពាក់ព័ន្ធនឹងរង្វាន់ជ័យលាភីវិញ សម្រាប់គំនូរ Logo និង Mascot ទទួលបានជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥,០០០ដុល្លារ លើសពីនេះ អ្នកឈ្នះនឹងក្លាយជាទូតសុច្ឆន្ទៈមួយរបស់ស៊ីហ្គេម ឆ្នាំ២០២៣ និងក្លាយជាភ្ញៀវពិសេស ត្រូវបានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយ និងអប់រំ នៅតាមសាលាផ្សេងៗ ទៀតផង ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top