ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ពុយ វណ្ណៈ  សេង ស្រឿនប៉ះថៃនៃខ្សែក្រវាត់ជើងឯក Carabao លើសង្វៀនSEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯក Carabao ក្នុងប្រភេទទម្ងន់ ៦៣,៥០ គ.ក្រ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជា សេង ស្រឿន ក្លិបមហិរិទ្ធមេ សរ ថ្ងក មានជ័យ ខេត្ត ស្វាយរៀង ប៉ះអ្នកប្រដាល់ថៃ Van Chha leum  ចំពោះអ្នកប្រដាល់កម្ពុជា ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ជួបអ្នកប្រដាល់ថៃ Kolap Dam ។

សម្រាប់នេះ អ្នកប្រដាល់កម្ពុជា សេង ស្រឿន ក្លិបមហិរិទ្ធមេ សរ ថ្ងក មានជ័យ ខេត្ត ស្វាយរៀង ប៉ះអ្នកប្រដាល់ថៃ Van Chhaleum ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ Van Chhaleum  ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបនៅស្រុកថៃ និងប្រកួតចំនួន៩៥លើក ឈ្នះ៧៧លើក ចាញ់១៨លើក និងមិនដែរស្មើ ចំពោះសេង ស្រឿន អ្នកប្រដាល់កម្ពុជាវិញក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរនៅស្រុកខ្មែរ និងប្រកួតចំនួន៩១លើក ឈ្នះ៦៩លើក និងចាញ់២១លើក និងស្មើ០១លើក ។ 

សេង ស្រឿន ជាអ្នកប្រដាល់ដែលមានកណ្តាប់ដៃលឿន រហ័ស និងខ្លាំង ព្រមទាំងវាយមិនញញើតអ្នកប្រដាល់នោះឡើយ ដូច្នេះ Van Chhaleum  ទោះបីមានស្នៀតល្អទំាងជង្គង់ និងកែងអាចពិបាកទល់ជាមួយលាភ រដ្ឋាបានដែរ។

ចំពោះអ្នកប្រដាល់កម្ពុជា ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ជួបអ្នកប្រដាល់ថៃ Kolap Dam ក្នុងប្រភេទទម្ងន់៦៣,៥០ គ.ក្រ ។ វណ្ណៈមួយរយៈនេះការ ប្រកួតរបស់គេភាគច្រើន បានទទួលជ័យជម្នះ ទោះបីកាយវិការប្រកួត របស់គេហាក់បង្ហាញនូវភាពយឺតយ៉ាវ បន្តិចមែនតែការវ៉ៃចេញរបស់គេចំគោលដៅ បានល្អ និង ធ្ងន់ ។

វណ្ណៈជាអ្នកប្រដាល់ចិត្តធំមួយរូបដែល ក្នុងប្រភេទទម្ងន់នេះ អ្នកប្រដាល់ ស្រករគេគឺលំបាកទប់ទល់ ជាមួយគេតែម្ដង ហើយ វណ្ណៈមានប្រវត្តិប្រកួត ចំនួន៣២ដង ឈ្នះ២៦ដង ចាញ់៥ដងស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យ សន្លប់បានចំនួន៨ដង ។ ចំពោះអ្នកប្រដាល់ Kolap Dam មានកណ្តាប់ដៃលឿន រហ័ស និងខ្លាំង មានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៨ដង ចាញ់១២ដង និងមិនដែរស្មើ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top