ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

វគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup ប្ដូរទៅធ្វើនៅកីឡដ្ឋាន RSN

ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានកំណត់កាលបរិច្ឆេទរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ រួចហើយ ដោយគ្រោងនឹងធ្វើនៅថ្ងៃទី០៦-វិច្ឆិកា តែទីលានប្រកួតត្រូវបានប្ដូរពីពហុកីឡដ្ឋានជាតិ ទៅធ្វើនៅកីឡដ្ឋាន Smart RSN របស់ក្លឹបភ្នំពេញក្រោនវិញ ។

ជាមួយការផ្លាស់ប្ដូរទីលានប្រកួតនេះដែរ ប្រភពខាងលើបានបញ្ជាក់ថា ដោយសារនៅចន្លោះថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ ពហុកីឡដ្ឋានជាតិ ជាប់ភារកិច្ចរៀបចំការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G ដោយកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ហេតុនេះទើប CNCC សម្រេចលើកទៅប្រកួតនៅកីឡដ្ឋាន Smart RSN ។

ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ គឺជាការជួបគ្នា រវាងក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមបឹងកេត ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៦ល្ងាច ។ មុនឡើងដល់វគ្គនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានទម្លាក់ក្រុមភ្នំពេញក្រោន ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ០-០ ខណៈបឹងកេត បានយកឈ្នះក្រុមវិសាខា ៤-០ ។ ប៉ុន្ដែការប្រកួតដណ្ដើមលេខ៣ មិនមានការប្រកួតនោះទេ ក្រោយមានការស្នើសុំពីភាគីក្លឹបទាំងពីរ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top