ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

អត្តពលិកទូកក្តោង៣នាក់ ចូលរួមការប្រកួត ASAF Asian Windsurfing Championships 2019នៅចិន

ប្រទេសចិន៖ ក្រោយពីការហ្វឹកហាត់រយៈពេល០១ខែ របស់កីឡាករជម្រើសជាតិកីឡាទូកក្តោងទាំង ០៣រូប លើវិញ្ញាសាទូកក្តោង Windsurfing នៅប្រទេសចិនកន្លងមកនេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបញ្ជូន កីឡាករទាំង០៣រូបនេះដែលដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស គ្រូបង្វឹកជម្រើសជាតិ ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងអន្តរជាតិ ASAF Asian Windsurfing Championships 2019។

ព្រឹត្តឹការណ៍ខាងលើកនេះ ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងជៀង ខេត្តក្វាងទុង ប្រទេសចិន លើ ៨វិញ្ញាសាដែលមានកីឡាករប្រមាណ ១៣០រូប មកពី០៤ប្រទេសចូលរួម រៀបចំឡើងដោយសហព័ន្ធកីឡាទូកក្តោងប្រទេសចិន និងសហព័ន្ធកីឡាទូកក្តោងអាស៊ី ។

សម្រាប់កីឡាករទាំង ០៣រូបរបស់កម្ពុជារួមមាន កីឡាករ សូត្រ មេសា ប្រកួតលើវិញ្ញាសា Windsurfing RS:X Men កីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth under 19Y និងកីឡាករ កែវ ភារុណ ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth under 19Y

ការប្រកួតនេះជួយអាចឲ្យកីឡាករទាំង ០៣រូប បញ្ចេញ និង វាស់ស្ទុងពីសមត្ថភាពជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ នឹងត្រៀមខ្លួនសំរាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីន ដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកាដថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top