ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

អត្តពលិកទូកក្តោង៣នាក់ ចូលរួមការប្រកួត ASAF Asian Windsurfing Championships 2019នៅចិន

ប្រទេសចិន៖ ក្រោយពីការហ្វឹកហាត់ រយៈពេល០១ខែ របស់កីឡាករជម្រើសជាតិកីឡា ទូកក្តោងទាំង ០៣រូប លើវិញ្ញាសាទូកក្តោង Windsurfing នៅប្រទេសចិន កន្លងមកនេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូន កីឡាករទាំង០៣រូបនេះដែលដឹកនាំ ដោយលោក សោម សុទ្ធរិទ្ធិពង្ស គ្រូបង្វឹកជម្រើសជាតិ ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង អន្តរជាតិ ASAF Asian Windsurfing Championships 2019។

ព្រឹត្តឹការណ៍ខាងលើកនេះ ដែលបានប្រព្រឹត្តិទៅ ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងជៀង ខេត្តក្វាងទុង ប្រទេសចិន លើ ៨វិញ្ញាសាដែលមានកីឡាករប្រមាណ ១៣០រូប មកពី០៤ប្រទេសចូលរួម រៀបចំឡើងដោយសហព័ន្ធកីឡាទូកក្តោងប្រទេសចិន និងសហព័ន្ធកីឡាទូកក្តោងអាស៊ី ។

សម្រាប់កីឡាករទាំង ០៣រូបរបស់កម្ពុជារួមមាន កីឡាករ សូត្រ មេសា ប្រកួតលើវិញ្ញាសា Windsurfing RS:X Men កីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth under 19Y និងកីឡាករ កែវ ភារុណ ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth under 19Y ការប្រកួតនេះជួយអាចឲ្យកីឡាករទាំង ០៣រូប បញ្ចេញ និង វាស់ស្ទុងពីសមត្ថភាពជាមួយនឹងបណ្តាប្រទេស ក្នុងតំបន់ នឹងត្រៀមខ្លួនសំរាប់ព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីន ដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកាដថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top