ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក កម្ពុជាសង្វៀនគុនខ្មែរ នៅថ្ងៃសៅរ៍នេះ

កូនប្រុសស្តេចប្រដាល់ អេ ភូថង កីឡាករ ម៉ឺន មេឃា ត្រៀមប៉ះជាមួយជើងខ្លាំងឆ្លងដែនថៃ លីងលំ ប៉. យុទ្ធភូមិ នៅលើសង្វៀនកម្ពុជា សង្វៀនគុនខ្មែរ ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី ២១នេះ នៅបរិវេណស្ថានីយ៍ ទូរទស្សន៍ CBS។

ការប្រកួតនេះគឺជាការប្រកួតផ្តាច់ព្រ័ត្រ ធ្វើឡើងដើម្បីស្វែងរកជើង ឯកកម្ពុជាសង្វៀនគុនខ្មែរ ក្នុងទម្ងន់ ៦០គីឡូក្រាម ឬ Champion of The Champion។
បន្ទាប់ពីកីឡាករដៃភ្លើង ជើងរន្ទះ ម៉ឺន មេឃា ដែលស្ថិតក្នុងក្រុម១បានយកឈ្នះកីឡាករថៃ ភិតណាម អេក ស.ស.ប៉ាកន ក្នុងក្រុម១ ដូចគ្នាហើយគឺនឹងត្រូវទៅបន្តប្រកួតជាមួយជើងខ្លាំង ក្នុងក្រុមពីរគឺកីឡាករ លីងលំ ប៉. យុទ្ធភូមិ ដែលបានយកឈ្នះកីឡាករ ក្នុងក្រុម២ដូចគ្នាមុនមកប៉ះម៉ឺន មេឃាគឺកីឡាករ លន បញ្ញាដោយពិន្ទុ។

គួរបញ្ជាក់ថា កីឡារករដែលឈ្នះការប្រកួតនេះ លើកពានជើងឯកនឹងទទួលបាន ពានរង្វាន់ជើងឯក១ ខ្សែរក្រវ៉ាត់ជើងឯក១ ទឹកប្រាក់៦ពាន់ដុល្លា និងលិខិតសរសើរមួយផងដែរ ហើយចំណែក។ កីឡារករជើងឯករងក៏នឹងទទួល បានពានរង្វាន់១ ទឹកប្រាក់៣ពាន់ដុល្លា និង លិខិតសរសើរមួយផងដែរ។

ក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ ក៏មានការចូលរួមប្រកួតពីជាលក្ខណៈមិត្តភាព រវាងកីឡាករកម្ពុជាបួនរូប ផ្សេងទៀតគឺកីឡាករឡុង ចំរើន ពុទ្ធ សំបូរ សំខាន់ ប៉ាវចិន និងកីឡាករ ម៉ឺន សុខហ៊ុច និងកីឡាករថៃ២រូបផ្សេងទៀតគឺ វ៉ាចឆារ៉ាត់ ប្រានសងហុក និង ណាត់ថៈគាត ប្រាណឈុំភុនផងដែរ។

អ្នកស្នេហាកីឡាប្រដាល់គ្រប់គ្នាអាចចូលរួមទស្សនាដោយផ្ទាល់ឬតាមកញ្ចក់ទូរទស្សន៍CBS (CTN, CNC, MYTV) ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង១០ព្រឹកតទៅ។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top