ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

យ៉េន ឌីណាប៉ះមិត្តចាស់ថៃ នៃការប្រកួតខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី ១០ នារសៀលថ្ងៃសៅរ៍ លើសង្វៀនSEATV

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី១០ទម្ងន់៦៣,៥០គីឡូក្រាមនោះ នឹងចាប់ផ្ដើមធ្វើការប្រកួតជម្រុះនារសៀលថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះហើយ នៅលើសង្វៀនSEATV ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ៤រូប ។ 

សម្រាប់វគ្គជម្រុះថ្ងៃដំបូងនេះអ្នកប្រដាល់ជើងចាស់កម្ពុជា ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា សមាគមកីឡាក្រសួងកសិកម្មប៉ះអ្នកប្រដាល់ថៃ Loom Leng និងអ្នកប្រដាល់កម្ពុជា រិន សារ័ត្ន ក្លិបកងទ័ពជើងទឹកប្រកួតអ្នកប្រដាល់ថៃChhang Soek ។  ការប្រកួតរវាង យ៉េន ឌីណា និង Loom Leng សម្រាប់វគ្គជម្រុះខារ៉ាបាវលើកដំបូងនាពេលនេះ អាចមានភាពតាងតឹង ព្រោះអ្នកប្រដាល់ជើងខ្លាំងថៃរូបនេះតាមលក្ខណៈបច្ចេកទេស ទាំងកណ្ដាប់ដៃ ទាំងជើងទាត់ ជង្គង់កែង ហើយរូបគេប្រកួត ៨២លើក ឈ្នះ៦៨លើកចាញ់១២លើក និងស្មើ០២លើក។

ចំណែកយ៉េន ឌីណា ជាជើងខ្លាំងរបស់កម្ពុជាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនេះ រូបគេក៏មានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត ហើយ មួយរយៈចុងក្រោយនេះ គេវាយបានល្អដោយយកឈ្នះថៃជាបន្តបន្ទាប់។យ៉េន ឌីណា ប្រកួត ៨៥លើក ឈ្នះ៦៩លើក ចាញ់១២ លើក និង ស្មើ០៤លើក។ 

ចំពោះ អ្នកប្រដាល់កម្ពុជា រិន សារ័ត្ន ក្លិបកងទ័ពជើងទឹកប្រកួតអ្នកប្រដាល់ថៃ Chhang Soek។ អ្នកប្រដាល់ថៃរូបនេះមានស្នៀតប្រដាល់ល្អនិងខ្លាំង ហើយបទពិសោធន៍លើរេញរបស់គេគួរសមដែរ និងប្រកួត៦៩លើក ដោយវាយឈ្នះ៦១លើក និងចាញ់០៨លើក មិនដែលស្មើ ។ រីឯ រិន សារ័ត្ន ប្រកួត ៥៤លើក ឈ្នះ៣៦លើក ចាញ់១១លើក និងស្មើ០៤លើក និងមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង។

សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវទម្ងន់៦៣,៥០០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន៨រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមាន រិនសារ័ត្ន ក្លិបកងទ័ពជើងទឹក ,យ៉េនឌីណា សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ,ពុយ វណ្ណៈ ក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ និងសេងស្រឿនក្លឹបមហិរិទ្ធមេសថ្ងកខេត្តស្វាយរៀង។ ឯ អ្នកប្រដាល់ថៃ៤នាក់វិញ មាន Chhang Soek , Loom Leng , Kolap Dam និង Far Nemith៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top