ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

សង្វៀនSEATV ប្រកាសប់ការប្រកួតប្រដាល់គុនខ្មែរ “អ្នកប្រយុទ្ធកំពូលថាមពល Champion” នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់អន្តរជាតិ “ជើងឯកអ្នកប្រយុទ្ធកំពូ លថាមពល Champion” ដែលមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និងអ្នកប្រដាល់ជើងខ្លាំងថៃ៤រូប រដូវកាលទី១ទម្ងន់៦៧គីឡូក្រាមនោះនឹងចាប់ផ្តើមធ្វើការប្រកួតជម្រុះនាយប់ថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នៅលើសង្វៀនSEATV ។

លោក យិន ខេមរា នាយកផ្នែកទីផ្សារនិងទំនាក់ទំនងសាធារណៈនៃស្ថានីយទូរទស្សន៍SEATV បានថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១១កញ្ញា២០១៩នេះ ឲ្យដឹងថា ការប្រកួត“ជើងឯកអ្នកប្រយុទ្ធកំពូ លថាមពល Champion” ទម្ងន់៦៧គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨ រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់ ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានកីឡាករ ពុទ្ធ ឆាយរិទ្ធី កីឡាករនី សុភី កីឡាករ ឆៃ សារ៉ា និងវង្ស វិឆ័យ រីឯអ្នកប្រដាល់ថៃ ៤ នាក់វិញរួមមានកីឡាករ Chhuok  Chhai  កីឡាករ Chheing chhai កីឡាករ Far Suorak និងកីឡាករRong Napha។

លោក ឈាង ខេង ប្រធានផ្នែកលក់ក្រុមហ៊ុន Champion បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយដែលបង្កឲ្យអ្នកប្រដាល់ទាំង ៨ រូប(ខ្មែរ៤ ថៃ ៤)ត្រូវប្រជែងគ្នាយករង្វាន់ដែលអាចជួយកែប្រែជីវភាពបាន ហើយក្រុមហ៊ុនតែងតែចូលរួមច្រើនលើកនិងបន្តថែមទៀត ដើម្បីការរីកចម្រើនរបស់វិស័យកីឡានៅកម្ពុជា ។ ការប្រកួតនេះ អ្នកដែលដណ្តើមបានតំណែងជើងឯកម្ចាស់ខ្សែក្រវាត់“ជើងឯកអ្នកប្រយុទ្ធកំពូលថាមពល Champion” ទម្ងន់ ៦៧គីឡូក្រាមនោះ នឹងទទួលបានប្រាក់រង្វាន់ គឺជើងឯក៥,០០០ដុល្លារអាមេរិក  លេខ២ បាន៣,០០០ដុល្លារអាមេរិក លេខ៣បាន ១,៥០០ ដុល្លារអាមេរិក និង លេខ៤ បាន១,០០០ ដុល្លារអាមេរិក។ 

រាជ សុផែន អគ្គលេខាធិការរងនៃប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានក្រើនរំលឹកដល់គណៈកម្មការបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ត្រូវតែកាត់ក្តីឲ្យបានត្រឹមត្រូវ សុក្រឹត យុត្តិធម៏ ចៀសវាងកើតមានបាតុភាពមិនប្រក្រតី ដូចជាពេលកន្លងមក ។ ហើយលោកក៍បានសន្យានឹងដាក់ពិន័យដល់មន្រ្តីបច្ចេកទេស និងអ្នកប្រដាល់ដែលចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ឲ្យធ្ងន់ជាងការប្រកួតធម្មតាផងដែរ ព្រោះនេះជាការប្រកួតក្នុងលក្ខណៈពិសេសបំផុត  និងមួយទៀត ដើម្បីអនុវត្តតាមអនុសាសន៍ និងអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យមានប្រសិទ្ធភាពខ្ពស់៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top