ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

លោក Felix មិនពេញចិត្តលទ្ធផល តែទទួលយកការខំប្រឹងរបស់កូនក្រុម

ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix G.Dalmas បានបញ្ជាក់ថា លោកមិនពេញចិត្តលទ្ធផលការប្រកួតយប់មិញនោះទេ តែលោករីករាយជាមួយការខំប្រឹងរបស់កីឡាករកម្ពុជា ដែលលេងដោយទំនុកចិត្ត និងឆន្ទៈ ទោះបីត្រូវជួបក្រុមខ្លាំង ដូចជាក្រុមជម្រើសជាតិបារ៉ែនក៏ដោយ ។ ការលើកឡើងនេះ ក្រោយកម្ពុជា រងបរាជ័យ ១-០ ក្រោមថ្វីជើងបារ៉ែន ក្នុងវគ្គជម្រុះ FIFA World Cup Qatar 2022 ក្នុងដីយប់មិញ ។

លោក Felix និយាយថា «ការប្រកួតនេះ យើងឃើញចំណុចល្អច្រើន ដូចជាកីឡាករព្យាយាមជួយគ្នាទៅវិញទៅមក លះបង់ដើម្បីគ្នាទៅវិញទៅមក ព្យាយាមលេងជាមួយបាល់ ដោយទំនុកចិត្ត តាមអ្វីដែលខ្លួនចង់លេង ។ ជាការពិតយើងបានលេងជាមួយក្រុមមួយខ្លាំងមែនទែន ប៉ុន្ដែយើងនៅតែមានភាពក្លាហានក្នុងការលេង ។ ទោះបីយើងមិនទទួលបានពិន្ទុថ្ងៃនេះ តែយ៉ាងណាក៏ដោយ ខ្ញុំមើលឃើញកីឡាករទាំងអស់ ក្នងក្រុម គឺពិតជាអស្ចារ្យ តាំងពីក្នុងទីលាន និងក្រៅទីលាន ទោះបីលទ្ធផលយើងមិនអាចទទួលបានក៏ដោយ» ។

សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតយប់មិញ បារ៉ែន បានឡើងឈរកំពូលតារាង និងមាន ៤ពិន្ទុ ខណៈកម្ពុជា បានធ្លាក់ទៅឈរលេខ៤ និងមាន ១ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា ។ ចំពោះប្រកួតបន្ទាប់វិញ ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើការងារកាន់តែធ្ងន់ ដោយត្រូវជួបក្រុមខ្លាំងអ៊ីរ៉ង់ ដែលឈរចំណាត់ថ្នាល់ ២៧ លើពិភពលោក នាថ្ងៃទី១០ ខែតុលាខាងមុខ នៅទឹកដីអ៊ីរ៉ង់ មុនត្រឡប់មកបើកទ្វារផ្ទះទទួលក្រុមភ្ញៀវអ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top