ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

កីឡា ៩ប្រភេទនេះ រំពឹងខ្ពស់ដណ្ដើមបានមេដាយស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ប្រភេទកីឡា និងកីឡាករ-កីឡាការិនី ដើម្បីបញ្ជូនទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ រួចរាល់ហើយ ខណៈមានកីឡា ៩ប្រភេទ ដែលកម្ពុជារំពឹងខ្ពស់ នឹងដណ្ដើមបានមេដាយពីព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ ។

យោងតាមបញ្ជីឈ្មោះចុះហត្ថលេខាសម្រេចដោយរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ប្រតិភូ និងកីឡាករ-កីឡាការិនី ដែលកម្ពុជាត្រៀមបញ្ជូនទៅប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ  មានចំនួនសរុប ៤០០នាក់ ក្នុងនោះមាន ៣០ប្រភេទកីឡា ត្រូវប្រកួតលើ ១៧៦វិញ្ញាសា ។ ប៉ុន្ដែមាន ៩ប្រភេទកីឡា ដែលត្រូវបានចាត់ទុកជាកីឡាមានសក្ដានុពល និងរំពឹងឈ្នះមេដាយ រួមមានតេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់ ។

ដោយឡ៉ែក ២១ប្រភេទកីឡាទៀត រួមមានកីឡាបាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតេន្នីស, ទូកប្រពៃណី-កានូ, ឃិក-ប៊ុកស៊ីង, E-Sports និងកីឡាហុកគី ។ ប៉ុន្ដែក្នុងចំណោមកីឡាទាំងអស់ កម្ពុជាក៏បានដាក់ក្ដីរំពឹងលើប្រភេទកីឡាមួយចំនួន នឹងអាចដណ្ដើមបានមេដាយជូនជាតិផងដែរ ពិសេសកីឡាថ្មីៗ តែមានសក្ដានុពល ដូចជាកីឡាសូហ្វតេន្នីសជាដើម ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជា បានឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេស ក្រោយដណ្ដើមបានមេដាយមាស ៣, ប្រាក់ ២ និងសំរឹទ្ធ ១២ វិញ្ញាសា ។ ប៉ុន្ដែឆ្នាំនេះ កម្ពុជាសង្ឃឹមនឹងដណ្ដើមបានមេដាយច្រើនជាងមុន បន្ទាប់ពីបន្ថែមនូវកីឡាមានសក្ដានុពលមួយចំនួន ។ ចំពោះការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top