ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង ជាមណ្ឌលកីឡាហែលកម្រិត អន្តរជាតិលើកទី៤នៅកម្ពុជា

ខេត្តបាត់ដំបង៖ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង “សម្តេចក្រឡាហោម ស ខេង” ដែលស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបងដោយយកគំនូរប្លង់តាម “ មណ្ឌលកីឡាហែលទឹកតេជោសែន” នៅខេត្តកំពង់ចាមនោះបានក្លាយជាមណ្ឌលកីឡាហែលកម្រិតអន្តរជាតិលើកទី៤របស់កម្ពុជាសម្រាប់ការប្រកួតកីឡាSEA GAMES 2023 នាពេលខាងមុខនេះ។

បច្ចុប្បន្នកម្ពុជាមានមណ្ឌលកីឡាហែលទឹកចំនួន៣ស្ថិតក្នុងកម្រិតអន្តរជាតិហើយរួមមាន“ មណ្ឌលកីឡាហែលទឹកតេជោសែន” នៅខេត្តកំពង់ចាម រីឯមណ្ឌលកីឡាហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលសព្វថ្ងៃនេះសហព័ន្ធកីឡាខ្មែរហែលទឹកធ្វើការជួសជុលឡើងវិញដោយប្រើថវិកាប្រមាណ២,០០០,០០០ដុល្លារអាមេរិក និងទី៣មណ្ឌលកីឡាហែលទឹកស្ថិតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ថា គម្រោងសាងសង់ “មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង” លើផ្ទៃដីទំហំ១១២ម៉ែត្រគុណ៦៥ម៉ែត្រប្រើរយៈពេលសាងសង់២៤ខែ ក្រុមហ៊ុនសាងសង់ និងសហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងប្រើថវិកាប្រមាណ២,០០០,០០០ដុល្លារអាមេរិកសម្រាប់គម្រោងនេះ។

លោកបានបន្តថា ចំណែកមណ្ឌលហែលទឹកនេះគ្រោងសាងសង់ឡើងតាមស្តង់អន្តរជាតិដែលមាន ទំហំក្រឡាផ្ទៃអាងបណ្តោយ២៥ ម៉ែត្រ ទទឹង២០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ចំពោះអាងលោតទឹកទំហំ២០ម៉ែត្រគុណ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ ខណៈអាងហែលកម្ដៅសាច់ដុំទំហំ ១០ម៉ែត្រគុណ១៥ម៉ែត្រ ជម្រៅ ១,៥ម៉ែត្រ និងប៉មលោតទឹកកម្ពស់១០ម៉ែត្រ ចែកជាថ្នាក់លោតកម្ពស់៣ម៉ែត្រ, ៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ។ 

ចំណែកអាងទាំង៣ និងប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ៤០ម៉ែត្រគុណ ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត១,៥ម៉ែត្រ អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំង៣ទំហំ ១០ម៉ែត្រគុណ ១៥ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ សម្រាប់កន្លែងអង្គុយទស្សនាទំហំ៧ម៉ែត្រគុណ ៨៣ម៉ែត្រមានចំណុះ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតីចំនួន៥០នាក់ បន្ទប់ម៉ាស៊ីនចម្រោះទំហំ ៧ម៉ែត្រគុណ ១៣ម៉ែត្រ បន្ទប់ឃ្លាំងទំហំ ៧ម៉ែត្រគុណ ១០ម៉ែត្រ បន្ទប់ផ្លាស់សម្លៀកបំពាក់ទំហំ៤ម៉ែត្រ គុណ ៧ម៉ែត្រចំនួន៣ បន្ទប់។

លោក ហែម គិរី បានអះអាងថា បន្ទប់ទឹកកីឡាករ២បន្ទប់ កីឡាការីនី២បន្ទប់ បន្ទប់ទឹកសាធរណៈ ២កន្លែងបុរស៦បន្ទប់ នារី៦បន្ទប់ ជនពិការ១ បន្ទប់ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត ៧០០ម៉ែត្រ ២អាគារពហុប្រើប្រាស់ទំហំ ៧ម៉ែត្រគុណ៣៥ម៉ែត្រពីជាន់ចែកជា៖ បន្ទប់ពិសេសគណៈអធិបតីទំហំ៧ម៉ែត្រគុណ ១០ម៉ែត្រ បន្ទប់ពហុប្រើប្រាស់ទំហំ ៧ម៉ែត្រគុណ ១៥ម៉ែត្រ។ 

ដោយឡែកបន្ទប់បញ្ជាការប្រកួតទំហំ៣ម៉ែត្រគុណ ៥ម៉ែត្រ បន្ទប់ឃ្លាំងជាន់ទី១ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ បន្ទប់សង្គ្រោះបន្ទាន់ទំហំ៤ ម៉ែត្រគុណ ៥ម៉ែត្រ បន្ទប់អាជ្ញាកណ្តាលទំហំ៤ម៉ែត្រគុណ ៥ម៉ែត្រកន្លែងសម្រាករយៈពេលខ្លីក្នុងពេលប្រកួតទំហំ៤ម៉ែត្រគុណ ២៤ ម៉ែត្រ  បន្ទប់ស្នាក់នៅសម្រាប់កីឡាករនាក់ទាំ២ភេទចំនួន៩ទំហំ៣,៥ម៉ែត្រគុណ១៦ម៉ែត្រ បន្ទប់បរិភោគចង្រ្កានទំហំ៥ម៉ែត្រគុណ៨ម៉ែត្រ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top