ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

សហព័ន្ធគ្រោងប្រើថវិកាប្រមាណ ២លានដុល្លារ សាងសង់មណ្ឌលកីឡាហែលទឹក ខេត្តបាត់ដំបង “សម្តេចក្រឡាហោម ស ខេង”  

ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង “សម្តេចក្រឡាហោម ស ខេង” នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបងដោយយកគំនូរប្លង់តាម “ មណ្ឌលកីឡាហែលទឹកតេជោសែន” នៅខេត្តកំពង់ចាម ។

លោកហែមគិរីអគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ថា គម្រោងសាងសង់ “មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង” លើផ្ទៃដីទំហំ១១២ម៉ែត្រគុណ៦៥ម៉ែត្រប្រើរយៈពេលសាងសង់២៤ខែ ។ ក្រុមហ៊ុនសាងសង់ និងសហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងប្រើថវិកាប្រមាណ២,០០០,០០០ដុល្លារអាមេរិកសម្រាប់គម្រោងនេះ។

លោកបានបន្ត ចំណែកមណ្ឌលហែលទឹកនេះគ្រោងសាងសង់ឡើងតាមស្តង់អន្តរជាតិដែលមាន ទំហំក្រឡាផ្ទៃអាងបណ្តោយ២៥ម៉ែត្រទទឹង២០ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ដើម្បីអាចឲ្យកីឡាករ-កីឡាការនីទាំងជាតិ និងអន្តរជាតិក៏ដូចជា មហាជនទូទៅខេត្តបាត់ដំបងធ្វើការហ្វឹកហាត់កីឡាហែលទឹក ដើម្បីសុខភាពក៏ដូចជាដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តការណ៍កីឡានានាផងដែរ។

លោកអគ្គលេខាធិការបានប្រាប់ថា សាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះជាផែនការមេ របស់សហព័ន្ធកីឡាខ្មែរហែល ទឹកក្នុងការអភិឌ្ឍនិង បណ្តុះបណ្តាលកីឡាករ-កីឡាការនីឈុតធំនិងថ្នាល់ដើម្បីត្រៀម ចូលរួមប្រកួតព្រឹត្តការណ៍កីឡាកីឡាថ្នាក់ ខេត្តថ្នាក់ជាតិនិងការប្រកួតកីឡាSEA GAMES 2023 នាពេលខាងមុខនេះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top