ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ប្រកាសប្រកួតអុកចត្រង្គ ជើងឯកថ្នាក់ជាតិលើកទី១

ភ្នំពេញ៖ ដោយមានការគាំទ្រថវិកា ដោយក្រសួងអប់រំ យុវជន និងកីឡា នោះសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបើកការ ប្រកួតជ្រើស រើសជើងឯកថ្នាក់ជាតិលើកទី១របស់ខ្លួនរយៈពេល២ថ្ងៃ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួម លោកវ៉ាត់ ចំរើនេអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកបឹង គឹមតោអនុប្រធាននាយក ដ្ឋានអប់រំកាយ និង កីឡាលោកគ្រួច ចន្ថារិទ្ធដែលជាក្រូបច្ចេកទេសអុកចត្រង្គប្រចាំសហព័ន្ធនោះបានឲ្យដឹងថាមានកីឡាករចំនួន៤៧រូប និង កីឡាការិនី១រូបចូលរួមក្នុងការប្រកួតនេះ ។

ពួកគេសុទ្ធតែជាជើងខ្លាំងមកពីគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ព្រោះនេះជាការប្រកួតជើងឯកហេតុនេះត្រូវតែចម្រាញ់យកជើងខ្លាំងមកចូលរួមប្រកួត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានស្ដេចអុករជ្ជកាលទី១គឺកីឡារឆយ វីរ៉ា និងស្ដេចអុក ២ជំនាន់ឈាវ បូរ៉ាបានចូលរួមប្រកួតដែរតែពួកគេស្ថិតនៅពូលផ្សេងពីគ្នា ក្រៅពីនេះក៏មានជើងឯករងនានាមកចូលរួមប្រកួតដែរ។ ការប្រកួតចែកចេញជា៨ពូលដែលមួយពូលៗមាន៦រូប ក្នុងពូលនីមួយៗត្រូវប្រកួតវិលជុំយកអ្នកដែលមានពិន្ទុលើសគេចំនួន២រូបឡើងទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ ។

វគ្គ១៦ក្រុមចុងក្រោយត្រូវបន្តជម្រុះទុក៨រូបដើម្បីប្រកួតវគ្គ១ភាគ៤ ហើយវគ្គ១ភាគ៤ត្រូវជម្រុះទុក៤រូបដើម្បីឡើងប្រកួតវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំពោះអ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមជើងឯកជាតិ ឯ អ្នកចាញ់ប្រកួតគ្នាដណ្ដើមលេខ ៣ ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថាពេលនេះកីឡាអុកចត្រង្គកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីដាក់បញ្ចូល ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ព្រមានប្រទេសចំនួន៤ហើយដែលគាំទ្រកីឡានេះគឺមីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន និងវៀតណាម ។ សំខាន់គឺយើងបញ្ជូនគ្រូទៅបង្ហាត់ដល់ប្រទេសតាំងនោះព្រមទាំងយកបទបញ្ជា លក្ខន្តិកៈទៅបង្រៀនដល់គេ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតប... - 18/07/2019 19:24
  • Joelinton តម្លៃ៣៦លានផោន ត្រៀមខ្លួនក្លាយ ជាកីឡាករចំណូលថ្មីទី១... - 18/07/2019 19:09
  • អ្នកវិទ្យាសាស្ដ្ររកឃើញត្រីផ្កាយដ៏ចម្លែក មើលទៅដូចជានំរ៉ាវីយ៉ូ... - 18/07/2019 16:49
  • កងទព័ជើងទឹកជប៉ុននឹងមិនបញ្ជូនកងនាវារបស់ខ្លួនទៅច្រកសមុទ្រហូមូស... - 18/07/2019 16:10
  • រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខា... - 18/07/2019 15:51
  • កំពូលក្រុមហ៊ុនផ្គត់ផ្គង់ ស្មាតហ្វូនទំាង៥នៅលើពិភពលោក - 18/07/2019 15:27
  • គំរូថ្ម Stonehenge បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រ បង្ហាញ... - 18/07/2019 15:26
  • តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អា... - 18/07/2019 15:09
  •  ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅតែបន្តបញ្ចេញនិមិ្មតសញ... - 18/07/2019 14:52
  •  អ្នកការទូត៖  អាមេរិក  នឹងធ្វើអ្វីដែលអាចជួយដោះស្រាយជម្លោះរវា... - 18/07/2019 14:49
  • Please wait 8  seconds, if skip Close

    Top