ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ម៉ឺន  មេឃា ប៉ះជើងខ្លាំងថៃ Super Pek រសៀលថ្ងៃអាទិត្យ នៅលើសង្វៀន SEATV

ភ្នំពេញ៖ អ្នកប្រដាល់ ម៉ឺន  មេឃា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់ថៃ Super Pek ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ខណៈអ្នកប្រដាល់កូយ ឡាយ ក្លិបកងពលតូចឆ័ត្រយោង៩១១ជួប ប្រកួតជាមួយអ្នកប្រដាល់ថៃChen Seuk ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ខណៈ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ នៅលើសង្វៀន SEATV ។

លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធី ប្រដាល់ប្រចាំ SEATV ឲ្យដឹងថាអ្នកប្រដាល់ម៉ឺន  មេឃា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ  ប៉ះអ្នកប្រដាល់ថៃ Super Pek ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម។  ម៉ឺន  មេឃា ដែលជាអ្នកប្រដាល់មានស្នៀតទាត់របស់គេ ដែលខ្លាំងហើយធ្ងន់ កម្រមានអ្នក ដែលអាចទប់សន្ទុះជើងគេបានណាស់ ដែលមានប្រវត្តិ ប្រកួតបាន ៦៨លើក ឈ្នះ៦១លើក ចាញ់៧លើក និងស្មើ១លើក។

Super Pek មិនប្រហែលជាមិន អាចយកឈ្នះម៉ឺន  មេឃា ឡើយ ដោយសារតែអ្នកប្រដាល់កម្ពុជា រូប នេះពេលការប្រកួត របស់គេ ឈ្នះក្តី ចាញ់ក្តី មានមានលក្ខណៈតឹងតែងបំផុត ពោលគឺមិនមាន នរណាយកឈ្នះ លើរូបគេដោយផុយ ស្រួល នោះឡើយ ។ ទោះបីវាយចាញ់ក៏មិនអាច ចាញ់ដោយងាយៗ បានដែរ ចំពោះអ្នកប្រដាល់ថៃ Super Pek មាន ទិចនិចកណ្តាប់ដៃ កែង និង ជង្គង់ ថែមទាំងមានប្រវត្តិប្រកួត៦៣លើក ឈ្នះ៥២លើក ចាញ់១១លើក មិនដែរស្មើ។

ចំណែកអ្នកប្រដាល់កូយ ឡាយ ក្លិបកងពលតូចឆ័ត្រយោង៩១១ជួប ប្រកួតជាមួយអ្នកប្រដាល់ថៃChen Seuk ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។  Chen Seuk ជាអ្នកប្រដាល់ជើងថ្មីដែលមានស្នៀតកណ្តាប់ដៃល្អ ខ្លាំង និងរហ័ស ហើយចេះស្នៀតជង្គង់ ថែមទៀត និងប្រកួត ចំនួន៣៧លើក  ឈ្នះ២៦ដង ចាញ់១១ លើកនិងមិនដែលស្មើ ។
ចំពោះ កូយ ឡាយ ក៏មានកណ្ដាប់ដៃ កែង ជើងទាត់ វាយចេញខ្លាំង និងមានទម្ងន់ធ្ងន់គួរសមដែរ។ សម្រាប់បច្ចេកទេស កលល្បិចនោះ ព្រមទាំងកម្លាំងកាយសម្បទារឹងមាំល្អរបស់រាជសីហ៍ មិនចាញ់ឡើយ។ កូយ ឡាយ ប្រកួតចំនួន៦៧ដង ឈ្នះ ៥៥ដង ចាញ់១២ ដង និងមិនដែលស្មើ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ទំនងជានៅមានសង្ឃឹមដោយសារ De Ligt ចុច Like រូបថត In... - 26/05/2019 17:11
  • ទ័ពជើងទឹកអាមេរិកផ្អាកដំណើរការកងយន្តហោះចម្បាំង Grim Reaper នៅ... - 26/05/2019 16:50
  • Man United សម្លឹងឃើញកីឡាករ តម្លៃ៣៥លានផោនម្នាក់ សម្រាប់ជំនួស... - 26/05/2019 14:51
  • សារព័ត៌មានទម្លាយថា ប្រទេសបារាំង ធ្លាប់ធ្វើការសាកល្បងនុយក្លេអ... - 26/05/2019 14:48
  • កម្មវិធីតន្ត្រីដំបូងគេ​ នៅកម្ពុជា «Battle of the Bands» បញ្ច... - 26/05/2019 14:43
  • ត្រីឆ្លាមត្របាក់ ជើងម្ខាងរបស់ ក្មេងប្រុសម្នាក់ស្ទើរ ដាច់ នៅឆ... - 26/05/2019 13:53
  • តុលាការអន្តរជាតិចេញ បញ្ជារុស្សីឲ្យដោះលែង ក្រុមអ្នកនេសាទ និងន... - 26/05/2019 13:50
  • Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាល ផ្នែកអាហារូបត្ថម្ភ... - 26/05/2019 13:45
  • Hara អតីត​ក្រុម KARA ត្រូវ​បាន​សង្គ្រោះ ពីការធ្វើអត្តឃាត​ យប... - 26/05/2019 13:16
  • ក្រុម​ Lampard និង Terry ​ប្រកួត​រក​កៅអី​១​ទៅ EPL ខណៈ Derby... - 26/05/2019 13:13
  • Please wait 8  seconds, if skip Close

    Top