ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កម្ពុជាបានលេខ២​ ស្ថិតនៅតំបន់ជាមួយប៉ាគីស្ថាន ឆ្នាំ១៩៦៧ជម្រុះAFC Asian Cup​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ និង​ជម្រើស​ជាតិ​ប៉ាគីស្ថាន ​នឹង​ប៉ះ​គ្នាគ្នា​នា​ខែ​មិថុនា​ខាង​មុខ​នេះ​ ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ជើង​ឯក​ពិភព​លោក​ FIFA World Cup 2022 និង​​ 2023 AFC Asian Cup ​ជុំ​ទី​១ ​ប្រចាំ​តំបន់​អាស៊ី​ ដើម្បី​ស្វែង​រក​ក្រុម​ឡើង​ទៅ​វគ្គ ​ជម្រុះ​ជុំ​ទី​២។

បើ​ក្រឡេក​មើល​ប្រវត្តិ​ ក្រុម​ទាំង​ពីរ​ឃើញ​ថា កម្រ​បាន​ជួប​គ្នា​ណាស់ ​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ។ ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​១​ដង​​ ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFC Asian Cup Qualification 1967។ ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ ​ធ្វើ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​​ដែល​ធ្វើ​ម្ចាស់​ផ្ទះ​​ សម្រាប់​តំបន់​​​ Western Zone 2​ ដែល​មាន​​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) កម្ពុជា​ ប៉ាគីស្ថាន​ និង​ឥណ្ឌា។

ឆ្លង​កាត់​៣​ប្រកួត​​ប្រចាំ​តំបន់​នេះ​ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ដែល​ពេល​នោះ​ជា​ ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ រក​បាន​៤​ពិន្ទុ​ ពី​ការ​ប្រកួត​ឈ្នះ​២​ និង​ចាញ់​១។ ថ្ងៃ​ទី​​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​​១៩៦៧​ កម្ពុជា​​បាន​យក​ឈ្នះ​​ប៉ាគីស្ថាន​ ដោយ​លទ្ធផល​ ១-០ ប៉ុន្តែ​​៣​ថ្ងៃ​ក្រោយ​មក​ កម្ពុជា​បាន​ចាញ់​​ម្ចាស់​ផ្ទះ​ភូមា​ ១-០ ខណៈ​ការ​ប្រកួត​បញ្ចប់ ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៧​ កម្ពុជា​បាន​យក​ឈ្នះ​ឥណ្ឌា ​ដោយ​លទ្ធផល​ ៣-១។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ពេល​នោះ​​ ឈ្នះ​មួយ​ប្រកួត ​ទទួល​បាន​២​ពិន្ទុ​ ស្មើ​​ទទួល​បាន​១​ពិន្ទុ​ ដូច្នេះ​កម្ពុជា​បញ្ចប់ ​វគ្គ​ជម្រុះ​ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ ដោយ​មាន​៤​ពិន្ទុ​ ខណៈ​ម្ចាស់​ផ្ទះ​ភូមា ​បាន​៦​ពិន្ទុ​ពេញ ​ពី​ការ​ឈ្នះ​ទាំង​៣​ប្រកួត ​ស្ថិត​នៅ​លេខ​១ ​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ ដែល​បាន​ក្លាយ​ជា​ជើង​ឯក​រង​ AFC Asian Cup 1968 ​ហើយ​ប៉ាគីស្ថាន ​និង​ឥណ្ឌា​បាន​១​ពិន្ទុ​ដូច​គ្នា។

ពេល​នោះ​កាសែត​​ The Straits Times ចេញ​ផ្សាយ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៦៧ ​​ដែល​ដាក់​ចំណង​ជើង​ថា​ កម្ពុជា​បង្ហាញ​ភាព​ខ្លាំង​យក​ឈ្នះ​ឥណ្ឌា។ ៣​គ្រាប់​ដែល​កម្ពុជា ​យក​ឈ្នះ​ឥណ្ឌា​ ដោយ​លទ្ធផល​​ ៣-១ គឺ​កីឡាករ​ ស៊ី ចេងអៀង​​ តែត​​​ចូល​ទី​បាន​សម្រេច​គ្រាប់​ទី​១​​នៅ​នាទី​ទី​៣៥ ​​ដែល​ជា​ការ​បញ្ជូន​បាល់​ដ៏​ល្អ​ របស់​វីរបុរស​កម្ពុជា​ ប៉ែន ផាត។​

ចូល​វគ្គ​ទី​២​ កីឡាករ​កម្ពុជា​ សៀង ធារ៉ា ស៊ុត​បាន​​២​​គ្រាប់ ​ដើម្បី​នាំ​មុខ​ ៣-០ ដោយ​នៅ​នាទី​៥៧​រក​បាន​១​គ្រាប់​ និង​នាទី​៦០​បាន​១​គ្រាប់​ទៀត។ យ៉ាង​ណា​នៅ​ចុង​ម៉ោង​ ឥណ្ឌា​រក​បាន​១​គ្រាប់ ​ដោយ​កីឡាករ​ Kannan។

ការ​ប្រកួត​ជើង​ទី​១​​ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៦​ ខែ​មិថុនា ឆ្នាំ​២០១៩ ​កម្ពុជា​​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ទទួល​​ស្វាគមន៍​ប៉ាគីស្ថាន​ ហើយ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩​ ប៉ាគីស្ថាន​ទទួល​កម្ពុជា​វិញ​ ក្នុង​ជើង​ទី​២​ នៃ​​យុទ្ធនាការ​ជម្រុះ​ជើង​ឯក​ពិភព​លោក​ FIFA World Cup 2022 និង​​ 2023 AFC Asian Cup ​ជុំ​ទី​១​ប្រចាំ​តំបន់​អាស៊ី៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ទំនងជានៅមានសង្ឃឹមដោយសារ De Ligt ចុច Like រូបថត In... - 26/05/2019 17:11
  • ទ័ពជើងទឹកអាមេរិកផ្អាកដំណើរការកងយន្តហោះចម្បាំង Grim Reaper នៅ... - 26/05/2019 16:50
  • Man United សម្លឹងឃើញកីឡាករ តម្លៃ៣៥លានផោនម្នាក់ សម្រាប់ជំនួស... - 26/05/2019 14:51
  • សារព័ត៌មានទម្លាយថា ប្រទេសបារាំង ធ្លាប់ធ្វើការសាកល្បងនុយក្លេអ... - 26/05/2019 14:48
  • កម្មវិធីតន្ត្រីដំបូងគេ​ នៅកម្ពុជា «Battle of the Bands» បញ្ច... - 26/05/2019 14:43
  • ត្រីឆ្លាមត្របាក់ ជើងម្ខាងរបស់ ក្មេងប្រុសម្នាក់ស្ទើរ ដាច់ នៅឆ... - 26/05/2019 13:53
  • តុលាការអន្តរជាតិចេញ បញ្ជារុស្សីឲ្យដោះលែង ក្រុមអ្នកនេសាទ និងន... - 26/05/2019 13:50
  • Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាល ផ្នែកអាហារូបត្ថម្ភ... - 26/05/2019 13:45
  • Hara អតីត​ក្រុម KARA ត្រូវ​បាន​សង្គ្រោះ ពីការធ្វើអត្តឃាត​ យប... - 26/05/2019 13:16
  • ក្រុម​ Lampard និង Terry ​ប្រកួត​រក​កៅអី​១​ទៅ EPL ខណៈ Derby... - 26/05/2019 13:13
  • Please wait 8  seconds, if skip Close

    Top