ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ជើងខ្លាំងកម្ពុជា ៨រូប ជួបជើងខ្លាំងឆ្លងដែន កក្រើកសង្វៀនសង្ក្រាន្តព្រៃវែង ក្នុងថ្ងៃចូលឆ្នាំខ្មែរ

ព្រៃវែង៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្តរជាតិ Khmer Fight ដែលរៀបចំឡើង ដោយទូរទស្សន៍ប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ អាជ្ញាធរខេត្តព្រៃវែង និងសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង នឹងធ្វើនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅសង្វៀនសង្ក្រាន្ត ក្រុងព្រៃវែង។

ការប្រកួតដែលឧបត្ថម្ភដោយ TIFFY សម្រាប់ព្រឹត្តិការណ៍ ប្រកួតប្រដាល់គុនខ្មែរជា លក្ខណៈមិត្តភាពជាតិដណ្តើមពានរង្វាន់ យប់ថ្ងៃដំបូង មានចំនួន៣គូ និងអមដោយគូមិត្តភាពខ្មែរ និងខ្មែរ៣គូទៀត។

សម្រាប់ព្រឹត្តិការណ៍ ប្រកួតលក្ខណៈអន្តរជាតិ Khmer Fight យប់ថ្ងៃចូលឆ្នាំទី២ គឺរឹតតែមានលក្ខណៈអស្ចារ្យ និងកក្រើកសង្វៀន សង្ក្រាន្តក្រុងព្រៃវែង ដោយលើកនេះ ក្រៅពីអ្នកប្រដាល់ថៃ២រូប មកប្រកួតជាមួយ អ្នកប្រដាល់ជើងខ្លាំងកម្ពុជានោះ នឹងមានការប្រកួតជាមួយឡាវ បារាំង អូស្ត្រាលី និង អ៊ីតាលី ចំនួន៤គូទៀត អមជាមួយគូខ្មែរ និងខ្មែរ២គូផងដែរ។

ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្តរជាតិ KhmerFight យប់ថ្ងៃទី២ ថ្ងៃទី១៥មេសា ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ របស់កម្ពុជា ឃុន ឌីម៉ា ក្លិបកងរាជអាវុធហត្ថ រាជធានីភ្នំពេញ គេនឹងជួបប្រកួតជាមួយ អ្នកប្រដាល់ថៃ Thong Mueangsima ក្នុងទម្ងន់ ៦៣,៥០០គីឡូក្រាម។

អ្នកប្រដាល់រឿង សោភ័ណ្ឌ ក្លិបមកុដរាជសីហ៍ ជួបអ្នកប្រដាល់ជើងខ្លាំងថៃ Petchmai Chornarongsak ក្នុងទម្ងន់ ៦៩គីឡូក្រាម អ្នកប្រដាល់  ឡៅ ចន្ទ្រា ក្លិបកងពលតូច ទ័ពពិសេសឆ័ត្រយោង៩១១ ប្រកួតអ្នកប្រដាល់អ៊ីតាលី Federico Ernesto ក្នុងទម្ងន់៦៧គីឡូក្រាម ហើយអ្នកប្រដាល់ជើងខ្លាំង ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ ជួបអ្នកប្រដាល់អូស្ត្រាលី Mehrdad Addinejad ក្នុងទម្ងន់៦៣,៥០គីឡូក្រាម។

ចំណែកអ្នកប្រដាល់ ឡុង សំណាង ជើងខ្លាំងក្លិបសាលវ័ន្តកីឡា ជួបប្រកួតជាមួយ អ្នកប្រដាល់បារាំង Jordan ក្នុងទម្ងន់៦៣,៥០គីឡូក្រាមដែរ ចំណែកអ្នកប្រដាល់ វ៉ាន់ វឿន ជើងខ្លាំង ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ប្រកួតអ្នកប្រដាល់ មកពីប្រទេសឡាវ Nakronrit S.Visetkit ក្នុងទម្ងន់៥៧គីឡូក្រាម៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • ជប៉ុន ងាកមកបង្ហាញ ភាពទន់ភ្លន់ ចំពោះកូរ៉េខាងជើង និងរុស្ស៊ី - 24/04/2019 09:06
  • លោក គីម ជុងអ៊ុន នឹងទស្សនកិច្ច ប្រទេសរុស្ស៊ីក្នុងពេល ឆាប់ៗ សម... - 24/04/2019 09:02
  • Juventus ប្រជែងSpurs ចចារទិញកីឡាករវ័យក្មេង តម្លៃ៤០លានផោន ម្ន... - 23/04/2019 19:52
  • លោក Mark Zuckerberg អាចនឹងប្រឈមមុខការ ត្រួតពិនិត្យពី FTC ដោយ... - 23/04/2019 19:47
  • សាកសពសត្វ នៃចក្រភព Incas ១០០ក្បាលតុបតែង ចម្រុះពណ៌ និងខ្សែក ម... - 23/04/2019 18:58
  • ស្មាតហ្វូន ចិនកំពុងវាយលុកឡើង វិញជាមួយអតិថិជន នៅប្រទេសអ៊ីរ៉ាក... - 23/04/2019 18:53
  • Please wait 8  seconds, if skip Close

    Top